ការមានផ្ទៃពោះគឺជាពេលវេលាដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សស្រី។ អ្នកពិតជាពិបាកទ្រាំណាស់ក្នុងការរងចាំពរកូនដែលខ្លួនកំពុងតែពរពោះដោយផ្ទាល់នៅក្នុងដៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើសិនជាអ្នកស្ថិតក្នុងស្ថានភាពញៀនថ្នាំ ឬគ្រឿងស្រវឹង វាគួរតែដល់ពេលដែលត្រូវពិនិត្យសិន ព្រោះវាអាចមានឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ខួរក្បាល។ យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្ននេះ វិទ្យាសាស្រ្តមានភាពរីកចម្រើន គេបានរកឃើញដំណោះស្រាយជាច្រើនសម្រាប់ជួយដល់សុខភាពទារកពេលទាំងនៅក្នុងផ្ទៃកុំឲ្យមានបញ្ហា។ អ្នកវិទ្យាសាស្រ្តជាច្រើនបានរកឃើញថា ការញ៉ាំអាហារសម្បូរជីវជាតិ កូលីន ឬការញ៉ាំថ្នាំបំប៉នជីវជាតិកូលីន អាចជួយការពារទារកពីភាពគ្រោះថ្នាក់ផ្សេងៗបាន។
កូលីនគឺជាជីវជាតិដ៏សំខាន់មួយដែលអាចជួយដល់ដំណើរការណ៍ធម្មតាជាច្រើនក្នុងរាងកាយដូចជា ការរំលាយអាហារ ការសំយោគសារធាតុចម្លងសរសៃប្រសាទ ការដឹកនាំជាតិខ្លាញ់ ។ល។ ការកង្វះជីវជាតិមួយនេះអាចធ្វើឲ្យខូចសាច់ដុំ និងការកកុញនៃជាតិខ្លាញ់ក្នុងថ្លើមបានថែមទៀតផង។ ដូច្នេះវានឹងអាចនាំឲ្យមានជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបង្កឡើងដោយគ្រឿងស្រវឹង។
ការស្រាវជ្រាវបានបញ្ជាក់ច្បាស់ៗថា កម្រិតសារធាតុកូលីនក្នុងខ្លួនស្រ្តីជាម្តាយមានជាប់ទាក់ទងនឹងការពង្រឹងដល់រយៈពេលថ្នាក់ថ្នមកូន ការយកចិត្តទុកដាក់ និងចំណងទំនាក់ទំនងជាមួយកូន។ អាហារមួយចំនួនដែលសម្បូរទៅដោយជាតិកូលីននេះដែរមានដូចជា សណ្តែកដី ស៊ុត បាយ ស្ពៃស្ពីណាច ។ល។ ក្រៅពីនេះ ក៏មានអាហារផ្សេងៗទៀតដែលត្រូវបានគេដឹងថាអាចជួយពង្រឹងដល់ភាពឆ្លាតវៃរបស់ទារកបើសិនជាត្រូវបានញ៉ាំទាំងនៅក្នុងផ្ទៃពោះម្តាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជម្រើសអាហារឆ្លាតវៃសម្រាប់បង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃមានដូចជា៖
- ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុនជាដើម
- ផ្លែបឺរីពណ៌ខៀវ
- ស៊ុត
- ប្រូខូលី
- ផ្លែប័រ
- គ្រាប់អាលម៉ុន៕