ទឹកផ្លែឈើ
ជាតិសរសៃក្នុងផ្លែឈើនឹងបន្ថយល្បឿនក្នុងការបង្កើតថាមពល។ បើសិនជាគ្មានជាតិសរសៃនោះទេ អ្នកគ្រាន់តែញ៉ាំទឹកមានជាតិស្ករទៅក៏អាចជួយបង្កើនថាមពលបានលឿនដែរ។ ការដែលញ៉ាំទឹកផ្លែឈើនឹងមិនអាចជួយការថប់អារម្មណ៍ និងបាក់ទឹកចិត្តបានទេ។ ចូរញ៉ាំផ្លែឈើទាំងមូលវិញ។ នៅពេលអ្នកស្រែកទឹក ចូរញ៉ាំទឹកធម្មតាវិញល្អជាង។
កាហ្វេ
បើសិនជាអ្នកមិនធ្លាប់ញ៉ាំកាហ្វេទេ ជាតិកាហ្វេអ៊ីនរបស់វាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចបាន។ វាក៏អាចរំខានដល់ការគេងរបស់អ្នកបានដែរ។ អ្វីដែលសំខាន់កាហ្វេគឺមិនអាចជួយដល់ការថប់អារម្មណ៍ និងបាក់ទឹកចិត្តថែមទៀតផង។ ការដែលមិនអាចអត់ជាតិកាហ្វេអ៊ីនបានអាចធ្វើឲ្យមានអារម្មណ៍មិនល្អ។ បើសិនជាអ្នកគិតថា វាគឺជាដើមហេតុនៃបញ្ហារបស់អ្នក ចូរកាត់បន្ថយជាតិកាហ្វេអ៊ីនបន្តិចម្តងៗទៅ។
ភេសជ្ជៈប៉ូវកម្លាំង
វាអាចធ្វើឲ្យបេះដូងលោតខុសធម្មតា ថប់អារម្មណ៍ និងពិបាកគេង។ នេះដោយសារតែវាមិនមែនទាំងតែងាយស្រួលដឹងថា កម្រិតជាតិកាហ្វេអ៊ីនខ្ពស់ប៉ុណ្ណាដែលមានក្នុងភេសជ្ជៈប៉ូវកម្លាំងឡើយ។ ភេសជ្ជៈទាំងនេះច្រើនតែមានជាតិស្ករ ឬផ្អែមសិប្បនិមិត្តដែរ។ ចូរញ៉ាំទឹកធម្មតាវិញបើសិនជាអ្នកស្រេកទឹក។
គ្រឿងស្រវឹង
ទោះបីជាញ៉ាំក្នុងកម្រិតតិចតួចក៏វាអាចរំខានដល់ការគេងបានដែរ។ ការដែលគេងមិនបានគ្រប់គ្រាន់អាចបង្កើនការថប់អារម្មណ៍ និងបណ្តាលឲ្យបាក់ទឹកចិត្តបាន។ ការដែលគេងច្រើនពេកក៏អាចធ្វើឲ្យមានបញ្ហាកាន់តែច្រើនដែរ។ គេនិយាយថា ការញ៉ាំគ្រឿងស្រវឹងអាចរំងាប់អារម្មណ៍ និងចូលរួមក្នុងសង្គមបានល្អ។ រឿងនេះអាចធ្វើឲ្យមានសុខភាពផ្លូវចិត្តល្អដែរ។ ដូច្នេះគន្លឹះដ៏សំខាន់ក្នុងការទទួលទានគ្រឿងស្រវឹង៖ សម្រាប់ស្រ្តីគួរតែត្រឹមមួយកំប៉ុងក្នុងមួយថ្ងៃ និងបុរសអាចដល់ ២កំប៉ុងក្នុងមួយថ្ងៃ។
អាហារកៃឆ្នៃ
បើសិនជាអ្នកញ៉ាំសាច់កៃឆ្នៃ អាហារចៀន និងផលិតផលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់ អ្នកទំនងជាងាយនឹងថប់អារម្មណ៍ និងបាក់ទឹកចិត្តណាស់។ យកល្អគួរតែជ្រើសរើសគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងត្រីទទួលទានវិញ។
នំដូណាត់
យើងទាំងអស់គ្នាសុទ្ធតែចូលចិត្តនំនេះ ហើយក្រោយពីបានញ៉ាំបន្តិចក៏អាចជួយឲ្យមានអារម្មណ៍ល្អដែរ។ ប៉ុន្តែអ្នកត្រូវដឹងថា នំដូណាត់មានជាតិខ្លាញ់មិនល្អ ម្សៅស ហើយមានជាតិសរសៃតិចតួច ព្រមទាំងមានជាតិស្ករច្រើនទៀតផង។ ដូច្នេះបើសិនជាអ្នកត្រូវតែញ៉ាំវា យកល្អគួរតែញ៉ាំម្តងម្កាលបានហើយ តែកុំញ៉ាំជាទម្លាប់អី៕