តើអ្នកទើបតែមានកូនលើកដំបូងឬ?តើកូនអ្នកពិបាកក្នុងការចូលគេងឬទែ?តើអ្នកធ្លាប់ជួបប្រទះទេថាពេលខ្លះគេតែងរករឿងហើយមិនព្រមគេងឡើយ?តើទាំងនេះមកពីមូលហេតុអ្វី?ខាងក្រោមនេះយើងខ្ញុំនឹងជួយដោះស្រាយពីបញ្ហាទាំងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើកូនអ្នកស្លូត អ្នកមិនត្រូវបម្ពេរគេឱ្យចូលគេងទេ ហើយបើគេមិនព្រមគេង អ្នកអាចទុកឱ្យគេលេងនៅលើគ្រែដោយខ្លួនឯង នៅពេលដែលគេហត់គេនឹងគេងដោយខ្លួនឯងជាមិនខាន។
- បើកូនក្បាលខូច ហើយអ្នកជាមនុស្សដែលឆេងឆាវ។កូនតែងតែយំជារៀងរាល់យប់ នោះមានវិធីមួយដែលអាចជួយអ្នកបាន ដោយអ្នកត្រូវតែមានចិត្តអំនត់ ហើយធ្វើយ៉ាងណាឱ្យកូនយល់ថាមានភាពកក់ក្តៅនោះគេនឹងឆាប់ចូលគេង អ្នកអាចសាកល្បងគេងអោបគេជាដើម។
- ក្នុងនាមជាឳពុកម្តាយ អ្នកត្រូវធ្វើជាគំរូល្អដល់កូន មានន័យថាអ្នកត្រូវតែចូលគេងឱ្យបានទៀងម៉ោង នៅពេលដែលកូនឃើញអ្នកគេងនោះគេក៏អាចបិទភ្នែកគេងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)