អេស្ត្រូជែនគឺជាអ័រម៉ូនភេទស្រ្តីដ៏សំខាន់មួយដែលមាននាទី ឬទទួលខុសត្រូវលើការមករដូវ ហើយវាក៏សំខាន់សម្រាប់ការអភិវឌ្ឈន៍សរីរាង្គភេទរបស់ស្រ្តីដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ័រម៉ូនមួយនេះត្រូវបានផលិតចេញច្រើនជាងគេពីក្រពេញអូវ៉ែ ព្រមទាំងចេញពីក្រពេញលើតម្រងនោម និងកោសិកាខ្លាញ់ផងដែរ។ ខណៈពេលដែលកម្រិតនៃអ័រម៉ូនមួយនេះមានភាពខុសៗគ្នាពីស្រ្តីម្នាក់ៗនោះ ដូច្នេះរាងកាយអាចនឹងផលិតអ័រម៉ូននេះច្រើនហួសកំណត់ក៏មានដែរ។ 

អ្នកជំនាញខាងរោគស្រ្តីបាននិយាយថា កាលណារាងកាយមានអ័រម៉ូនភេទមួយនេះច្រើនពេក គឺជាហេតុផលមួយនៃជំងឺមហារីកសុដន់ និងស្បូន។ យ៉ាងណាមិញ អ្វីដែលជាដំណឹងល្អនោះគឺថា ការឡើងខ្ពស់នៃអ័រម៉ូនអេស្រ្តូជែនអាចព្យាបាលបាន។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីគ្រប់រូបគួរតែយល់ដឹងផងដែរនៅពេលដែលរាងកាយមានអ័រម៉ូនភេទខាងលើឡើងខ្ពស់ តាមរយៈការសម្គាល់អាការៈដូចខាងក្រោមនេះ៖

  • សម្ពាធឈាមឡើងខ្ពស់
  • អារម្មណ៍មិនល្អ ជាពិសេសងាយនឹងបាក់ទឹកចិត្ត និងពិបាកចិត្ត
  • មានការរអ៊ូរទាំច្រើន និងពិបាកផ្ចង់អារម្មណ៍
  • សុដន់តឹង និងឈឺខ្លាំង ព្រមទាំងអាចមានអារម្មណ៍ថាមានដុំអ្វីមួយក្នុងសុដន់ទៀតផង
  • ឈឺក្បាល
  • រដូវមកមិនទៀង និងមករដូវច្រើនៗ
  • ហើមពោះ
  • ត្រជាក់ចុងដៃចុងជើង
  • ជ្រុះសក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ឡើងទម្ងន់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង