ការមានផ្ទៃពោះគឺជាពេលវេលាមួយដែលអ្នក និងទារកក្នុងផ្ទៃត្រូវឆ្លងកាត់ការប្រែប្រួលជាច្រើន។ វាពិតជាអស្ចារ្យណាស់ដែលថា គ្រាន់តែពងមេជីវិតញីឈ្មោលដែលរលាយចូលគ្នាតូចមួយសោះអាចក្លាយទៅជាកូនមនុស្សបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរីកចម្រើនដ៏អស្ចារ្យមួយភាគច្រើនកើតឡើងជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញ សម្រាប់ត្រីមាសទីពីរគឺចាប់ផ្តើមពីសប្តាហ៍ទី ១៣ ទៅ ២៦ នៃការមានផ្ទៃពោះ។ ស្ថិតក្នុងដំណាក់កាលនេះ គឺមានភាពមិនស្រួលក្នុងខ្លួនច្រើនដែរ ប៉ុន្តែវាក៏ជាពេលដែលអ្នកចាប់ផ្តើមមានកម្លាំងរស់នៅជាងធម្មតាដែរ។ ទារកក្នុងផ្ទៃនឹងមានការវិវឌ្ឈន៍យ៉ាងល្អ ដោយគេអាចនឹងចេះពុតពែនខ្លួន ត្អើក និងមើលឃើញ។
ការប្រែប្រួល និងលូតលាស់របស់ទារកគឺជាសញ្ញាសម្គាល់ដឹងក្នុងត្រីមាសទីពីរ ហើយក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រាលកូនផងដែរ។ ខាងក្រោមនេះគឺជាការប្រែប្រួលមួយចំនួនដែលទារកក្នុងផ្ទៃនឹងត្រូវឆ្លងកាត់ក្នុងត្រីមាសទីពីរនេះ៖
- ក្បាលទារកក្លាយជាសរីរាង្គដែលធំជាងគេបំផុតនៃរាងកាយ
- គេអាចចាប់ផ្តើមចេះវិភាគសម្លេងដែលគេបានលឺពីខាងក្រៅហើយ
- ស្បែកចាប់ផ្តើមដុះរោមដើម្បីការពារស្បែក ជាពិសេសសារធាតុ Vernix Caseosa ដែលជាក្រមរសរលើស្បែកគេក្រោយពីសម្រាលរួច
- ភ្នែកចាប់ផ្តើមបែកបាន
- អាចមើលឃើញភេទ
- ចេះធ្វើចលនារាងកាយដូចជា ពុតពែនខ្លួន ធាក់ និងរមៀលចុះឡើង
- រៀនដកដង្ហើមក្នុងទឹក
- ចេញស្នាមម្រាមដៃ និងម្រាមជើង
- ឆ្អឹងចាប់ផ្តើមលូតលាស់ហើយ
- ប្រព័ន្ធសរសៃប្រសាទចាប់ផ្តើមធ្វើការ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជារៀងរាល់ខែ វាតែងតែមានការឈឺចាប់ និងរីករាយមកជាមួយគ្នា។ ដូច្នេះកុំបារម្ភអ្វីច្រើនអីខណៈពេលកំពុងតែមានផ្ទៃពោះ។ ចូរចាត់ទុកថា ពីមួយថ្ងៃទៅមួយថ្ងៃគឺជារឿងដែលអ្នករីករាយនឹងដំណើរផ្សងព្រេងនៃការមានផ្ទៃពោះចុះ៕