ការបង្ករោគនៅផ្លូវទឹកម៉ូត្រអាចប៉ះពាល់ទៅលើតម្រងនោម បំពង់បង្ហូរទឹកនោម ប្លោកនោម និងបង្ហួរនោមបាន។ ពេលមានជំងឺេនះគ្រូពេទ្យនឹងចេញជាថ្នាំផ្សះដើម្បីព្យាបាល។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺថាអ្នកក៏ត្រូវតែចៀសវាងអ្វីគ្រប់យ៉ាងដែលអាចបង្កការរលាកដល់ប្លោកនោមដែរ ជាពិសេសគ្រឿងស្រវឹងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតតិចតួចមិនមានគ្រោះថ្នាក់អ្វីក៏ដោយ តែវាអាចបង្កើនកម្រិតអាស៊ីតរបស់ទឹកនោម និងធ្វើឲ្យអាការៈនៃការបង្ករោគកាន់តែធ្ងន់ធ្ងរថែមទៀត។ ជាមួយគ្នានេះដែរ ការលាយគ្រឿងស្រវឹងជាមួយនឹងថ្នាំផ្សះសម្រាប់ព្យាបាលការបង្ករោគនេះ អាចបង្កជាផលរំខានផ្សេងទៀតដូចជា ងងុយគេង និងឈឺក្រពះផង។ 

គ្រឿងស្រវឹងមិនគ្រាន់តែជាភេសជ្ជៈដែលត្រូវចៀសវាងនៅពេលមានការបង្ករោគនៅផ្លូវទឹកនោមតែប៉ុណ្ណោះទេ។ ក្នុងពេលព្យាបាល គ្រូពេទ្យប្រហែលជាណែនាំថា ការញ៉ាំទឹកច្រើនអាចជួយបញ្ចេញបាក់តេរីពីក្នុងផ្លូវទឹកនោមបាន។ ប៉ុន្តែ ចូរចៀសវាងទឹកដែលអាចបង្កការរលាកដល់ប្លោកនោមកាន់តែខ្លាំងដូចជា ភេសជ្ជៈដែលផ្ទុកទៅដោយ ជាតិកាហ្វេអ៊ីន តែ កាហ្វេ និងភេសជ្ជៈមានជាតិហ្គាសជាដើម។ វាពិតជាមិនអីទេក្នុងការញ៉ាំតែ និងកាហ្វេ ប៉ុន្តែគួរជ្រើសរើសតែភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីនទៅបានហើយ។ ជាតិកាហ្វេអ៊ីនមានលក្ខណៈបញ្ចុះទឹកនោម ដូច្នេះវានឹងបង្កើនអាការៈនៃការចង់នោមកាន់តែខ្លាំងទៀត។ 

ជាមួយគ្នានេះដែរ ចូរចៀសវាងទឹកផ្លែឈើជូរៗជាពិសេសទឹកក្រូចជាដើម ដោយសារតែវាអាចបង្កការរលាកដល់ប្លោកនោមផងដែរ។ ប៉ុន្តែមិនមែនមានតែភេសជ្ជៈទាំងនេះអាចរំខានដល់ប្លោកនោមក្នុងពេលព្យាបាលទេ តែក៏មានអាហារផ្សេងៗទៀតអាចបង្កការរលាកដល់ប្លោកនោមដែរដូចជា អាហារធ្វើពីប៉េងប៉ោះ សូកូឡា និងអាហារហិរៗជាដើម។ 

សូកូឡាផ្ទុកទៅដោយជាតិកាហ្វេអ៊ីន ដែលអាចបង្កើនភាពញឹកញាប់ និងចង់នោមខ្លាំង ខណៈពេលដែលផលិតផលធ្វើពីប៉េងប៉ោះ និងអាហារហិរ ផ្ទុកទៅដោយគ្រឿងផ្សំដែលអាចបង្កការរលាកដល់ភ្នាសខាងក្នុងរបស់ប្លោកនោមបានទៀត។ យ៉ាងណាមិញ អាការៈនៃការបង្ករោគរបស់ផ្លូវទឹកនោមមានដូចជា៖

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង