ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចឲ្យកូនញ៉ាំអាហារដែលមានផ្ទុកវីតាមីនAឲ្យបានច្រើន ព្រោះវីតាមីនមួយនេះ អាចជួយរាងកាយកូនឲ្យលូតលាស់បានល្អ ថែមទាំងអាចជួយឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំថ្លើមសត្វ ការ៉ុត ឬល្ពៅជាដើម ព្រោះក្នុងនោះមានផ្ទុកវីតាមីនAច្រើន។
- អ្នកក៏អាចឲ្យកូនបរិភោគអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ដែរ ព្រោះសារធាតុមួយនេះ ក៏អាចជួយឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំសាច់ស្រស់ៗ ត្រី ស៊ុត ឬផលិតផលដែលធ្វើពីទឹកដោះគោ ទើបកួនមានប្រព័ន្ធការពាររាងកាយរឹងមាំ ដោយធ្វើឲ្យកូនមិនងាយឈឺនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)