រដូវមកមិនទៀងទាត់អាចបណ្តាលមកពីស្រ្តេសខ្លាំងពេក ទម្លាប់ញ៉ាំអាហារមិនទៀងពេលវេលា និងគេងមិនគ្រប់គ្រាន់។ ករណីធ្ងន់ធ្ងរ វាអាចជាសញ្ញាមួយរបស់ជំងឺមហារីកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាហេតុផលញឹកញាប់ ៤យ៉ាងដែលអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងរោគស្រ្តីបើសិនជាសម្គាល់ឃើញថាមានការមករដូវមិនទៀតទាត់ ជាពិសេសមិនទាន់រ៉ាំងរដូវតែម្តង។
កង្វះអ័រម៉ូនទីរ៉ូអ៊ីត
ការមករដូវមិនទៀងអាចជាសញ្ញាមួយនៃការកង្វះអ័រម៉ូនទីរ៉ូអ៊ីត ព្រោះវាជាអ្នកធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនក្នុងរាកងាយ ជាពិសេសអ័រម៉ូនភេទ អេស្ត្រូជែន និងប្រូជេស្តេរ៉ូនតែម្តង។ ក្រៅពីនេះ បើសិនជាអ្នកមានភាពតានតឹង ឬពិបាកគេង នោះវាទំនងជាដោយសារតែកង្វះអ័រម៉ូនទីរ៉ូអ៊ីតហើយ។ រោគសញ្ញាផ្សេងៗទៀតនៃការកង្វះអ័រម៉ូនទីរ៉ូអ៊ីតនោះមានដូចជា អស់កម្លាំងធ្ងន់ធ្ងរ ស្បែកស្ងួត ចាញ់ត្រជាក់ និងជ្រុះសក់។
ពងគីសច្រើនក្នុងក្រពេញអូវ៉ែ (PCOD)
រឿងនេះអាចគិតថាជាជំងឺអ័រម៉ូនមួយប្រភេទ ដែលអាចសម្គាល់ឃើញលក្ខណៈរបស់វាបានតាមរយៈ ការលូតលាស់រោម ឬសក់មិនធម្មតា ឡើងទម្ងន់ និងអស់កម្លាំង ហើយស្រ្តីភាគច្រើននាពេលបច្ចុប្បន្ននេះមានការប្រឈមមុខខ្ពស់ ជាពិសេសពេលមករដូវមិនទៀងតែម្តង។ ដូច្នេះដើម្បីដឹងកាន់តែច្បាស់ អ្នកគួរតែធ្វើតេស្តរកជំងឺនេះផងនៅពេលមានអាការៈសង្ស័យខាងលើ។
ដុំសាច់ក្នុងស្បូន
មែនហើយ ការមករដូវមិនទៀងទាត់អាចជាសញ្ញាមួយនៃភាពមិនធម្មតារបស់រចនាសម្ព័ន្ធក្នុងស្បូន ជាពិសេសការដុះដុំសាច់ក្នុងស្បូនតែម្តង។ ម៉្យាងទៀត បញ្ហារោគស្រ្តីមួយនេះអាចរំខានដល់ការរួមភេទ និងមានផ្ទៃពោះបានទៀងផង ដូច្នេះត្រូវតែធ្វើការយកចិត្តទុកដាក់ឲ្យមែនទែន។
មហារីកក្នុងស្បូន
មិនមានមនុស្សច្រើនទេដែលដឹងថា ការមករដូវមិនទៀត ឬការធ្លាក់ឈាមរដូវនៅចន្លោះពេលមករដូវអាចជាសញ្ញាបញ្ជាក់អំពីជំងឺមហារីកស្បូន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះយកល្អ គួរតែពិគ្រោះជាមួយពេទ្យជំនាញរោគស្រ្តីបើសិនជាអ្នកមិនមករដូវតាមពេលវេលាកំណត់ ឬមានចន្លោះនៃវដ្តរដូវយូរពេកចាប់ពី ៣៥ ទៅ៤០ថ្ងៃ ជាមួយនឹងការឈឺក្នុងពោះធ្ងន់ធ្ងរ៕