កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហាញរួចមកហើយអំពីអត្ថប្រយោជន៍ធំៗដែលមនុស្សយើងមិនធ្លាប់ដឹងអំពីប្រយោជន៍នៃការប្រើមាត់រួមភេទ។ ក្រៅពីល្អសម្រាប់ការពន្យាកំណើត វាក៏មានប្រយោជន៍ចំពោះសុខភាពធំៗជាច្រើនទៀតផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការប្រើវិធីរួមភេទបែបនេះមិនសូវខុសគ្នានឹងការលេបថ្នាំឡើយ គឺមិនមែនមានសុវត្ថិភាព១០០ភាគរយឡើយ ជាពិសេសផលរំខានរបស់វាតែម្តង។ ដូច្នេះលើកក្រោយ នៅពេលអ្នកចង់ប្រើវិធីរួមភេទតាមមាត់បែបនេះ ចូរប្រាកដថា អ្នកទាំងពីរនាក់បានយល់ដឹងអំពីផលល្អ និងផលមិនល្អទាំងអស់គ្នារួចហើយ។ ហើយខាងក្រោមនេះគឺជាផលរំខានមួយចំនួននៃការលេបមេជីវិតឈ្មោលចូលទៅក្នុងពោះ
ឆ្លងជំងឺបង្កឡើងដោយវីរុសមហារីកមាត់ស្បូន (HPV) និងជំងឺកាមរោគផ្សេងៗ
ការបណ្តោយខ្លួនរួមភេទតាមមាត់ជាមួយអ្នកមានផ្ទុកវីរុសបង្កជំងឺមហារីកមាត់ស្បូន (HPV) ឬជំងឺកាមរោគផ្សេងៗទៀត អាចធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺនេះដែរ។ ទឹកកាមគឺជាភ្នាក់ងារចម្លងដ៏ធំមួយរបស់ជំងឺនេះ។ មិនត្រឹមតែប៉ុណ្ណោះ បើសិនជាអ្នកមានបញ្ហាហូរឈាមតាមអញ្ចាញធ្មេញ និងដំបៅក្នុងមាត់ ស្ថានភាពអាចកាន់តែធ្ងន់ធ្ងរបាន។ វិរុស និងបាក់តេរីអាចងាយនឹងចម្លងតាមរយៈស្បែកដែលដាច់ដោច របួសបើកមុខ ដំបៅ និងភ្នាស់រំអិលលើរាងកាយ។ អ្នកវិទ្យាសាស្រ្តនិយាយថា ប្រភេទវីរុស HPV ដែលចម្លងខ្ពស់អាចឆ្លងតាមរយៈការរួមភេទតាមមាត់ និងបង្កជាមហារីកនៅក្បាល ក និងបំពង់ករផងដែរ។
ជំងឺប៉េស
ជំងឺប៉េសគឺជាការបង្ករោគមួយប្រភេទដែលបង្កឡើងដោយវីរុស Herpes Simplex Virus (HSV) ដែលប៉ះពាល់ទៅលើប្រដាប់ភេទខាងក្រៅ រន្ធគូថ និងកន្លែងដែលមានភាពរអិល។ ការរួមភេទតាមមាត់ទាំងដៃគូមានការបង្ករោគប្រភេទនេះទៀត អាចពិតជាធ្វើឲ្យអ្នកងាយឆ្លងខ្លាំងណាស់។ ដូច្នេះយកល្អគួរតែប្រើស្រោមអនាម័យសិនមុននឹងដាក់លិង្គនោះចូលមាត់អ្នកដើម្បីបម្រើផ្លូវភេទ។ រឿងនេះនឹងជួយរក្សាសុខភាពអ្នកបានកាន់តែល្អ ហើយក៏អាចផ្តល់ភាពសុខស្រួលដល់ខាងគាត់បានដែរ។
ប្រឈមខ្លាំងនឹងជំងឺប្រមេះទឹកបាយ
ការរួមភេទតាមមាត់គឺជាលក្ខណៈចម្លងជំងឺប្រមេះទឹកបាយកម្រិតមធ្យម។ ការប៉ះពាល់នឹងទឹកកាមអាចធ្វើឲ្យអ្នកឆ្លងជំងឺនេះបាន។ ជំងឺប្រមេះទឹកបាយក៏កើតឡើងនៅលើមាត់ និងបំពង់កបានដែរ។ ប្រមេះទឹកបាយនៅមាត់អាចសម្គាល់ដឹងតាមរយៈ ការឈឺបំពង់កក្តៅខ្លួន ក្រហមនៅបំពងក ហើមកូនកណ្តុរនៅកជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការបង្ករោគមួយនេះអាចចម្លងបានទោះបីជាលិង្គមិនបានចូលទៅក្នុងទ្វារមាសក៏ដោយ។ ទោះបជីាមាត់អ្នកប៉ះពាល់នឹងទឹក ឬសារធាតុមានមេរោគចម្លង សុទ្ធតែអាចចម្លងរោគបានទាំងអស់៕