Join with Health.com.kh on Telegram

ការមិនញ៉ាំអាហារពេលយប់ដោយសារតែចង់សម្រកទម្ងន់ ឬគ្មានពេលញ៉ាំដោយសារតែស្រ្តេសពេកមែនទេ? បើចឹងមែនអ្នកនឹងប្រឈមខ្លាំងនឹងការកូរពោះឃ្លានខ្លាំងនៅពេលគេងជាមិនខានទេ។ ភាពឃ្លានពេលខ្លះអាចធ្វើឲ្យខួរក្បាលនៅតែធ្វើការខណៈពេលដែលអ្នកកំពុងតែគេង ហើយវាក៏អាចធ្វើឲ្យអ្នកមិនអាចគេងបានស្កប់ស្កល់បានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែឈប់បណ្តោយខ្លួនគេងទាំងពោះកំពុងតែឃ្លានទៀត៖

ស្រ្តេសកាន់តែខ្លាំង

ការគេងបាន ៧ ទៅ៩ម៉ោងក្នុងមួយយប់ដោយស្កប់ស្គាល់ គឺជារឿងល្អបំផុតដែលអ្នកអាចធ្វើបានបើសិនជាកំពុងតែរស់នៅពោរពេញទៅដោយភាពតានតឹងខ្លាំងក្នុងជីវិតហើយ ព្រោះវានឹងជួយឲ្យខួរក្បាល និងរាងកាយធូរស្រាលពីឥទ្ធិពលនៃភាពស្រ្តេស។ ដោយសារតែភាពឃ្លានអាចធ្វើឲ្យអ្នកគេងមិនលក់ ដូច្នេះស្រ្តេសនឹងកើនឡើងកាន់តែខ្លាំងបាន។ 

អារម្មណ៍មិនល្អ

ការដែលគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យមានឥទ្ធីពលមិនល្អចំពោះផ្លូវចិត្តដែរ ជាពិសេសនៅថ្ងៃបន្ទាប់តែម្តង។ រឿងនេះក៏អាចធ្វើឲ្យរាងកាយខ្វះជាតិកាបូអ៊ីដ្រាតកាន់តែខ្លាំងបានដែរ។ កាបូអ៊ីដ្រាតដើរតួនាទីសំខាន់មួយក្នុងការសំយោគអ័រម៉ូនសប្បាយចិត្ត។ ដូច្នេះបើសិនជាអ្នកកំពុងតែមានបញ្ហាថប់អារម្មណ៍ ឬបាក់ទឹកចិត្តហើយ ការចូលគេងទាំងពោះនៅកកូរមិនមែនជារឿងល្អសម្រាប់សុខភាពផ្លូវចិត្តឡើយ។ 

កង្វះថាមពល

ក្រោយពីគេងមិនបានញ៉ាំអីពីយប់មិញ នៅថ្ងៃបន្ទាប់អ្នកនឹងងាយអស់កម្លាំងណាស់។ យ៉ាងណាមិញ ការដែលចំណាយពេលញ៉ាំអាហារពេលព្រឹកច្រើនៗនោះប្រហែលជាមិនអាចផ្តល់ថាមពលច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការដែរ។ 

ឡើងទម្ងន់

បើសិនជាអ្នកគិតថា ការតមអាហារពេលយប់អាចជួយរក្សារាងស្លីមបាន ចូរគិតម្តងទៀតទៅ។ អ្នកជំនាញនិយាយថា រឿងនេះកាន់តែធ្វើឲ្យអ្នកឡើងទម្ងន់ទៅវិញទេ។ មានរឿងពីរយ៉ាងដែលអាចធ្វើឲ្យអ្នកចេះតែឡើងទម្ងន់នៅពេលតមអាហារពេលយប់។ ទី១ ការគេងមិនបានគ្រប់គ្រាន់អាចបន្ថយសង្វាក់នៃការរំលាយអាហារក្នុងខ្លួន ហើយក៏ធ្វើឲ្យការរក្សារាងឲ្យស្លីមកាន់តែមិនទទួលបានជោគជ័យដែរ។ ទី២ គេងមិនគ្រប់អាចធ្វើឲ្យអ្នកឃ្លានអាហារកាន់តែច្រើន ហើយក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលអ្នកអាចនឹងមានអារម្មណ៍ចង់ញ៉ាំអាហារច្រើនៗរហូតដល់ឡើងទម្ងន់នោះ។ 

ប្រការគួរចងចាំ

មិនខ្វល់ថាអ្នកកំពុងតែព្យាយាមធ្វើឲ្យរាងស្គម ឬស្លីមតាមរយៈការបង្អត់អាហារនៅពេលយប់ទេ តែយកល្អគួរតែបង្កើតអាហារពេលយប់ដែលផ្តល់សុខភាពវិញ ហើយញ៉ាំវាធម្មតាមុនគេងទៅ។ ជាមួយគ្នានេះដែរ ចូររងចាំរយៈពេល ២ ទៅ ៣ម៉ោងក្រោយញ៉ាំរួច ចាំចូលគេង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត អ្នកប្រហែលជាមានបញ្ហាច្រាលអាស៊ីតពីក្រពះមកបំពង់ករបានដោយសារតែបញ្ហាឈឺក្រពះដោយសារតែមិនញ៉ាំអាហារទៀងពេល៕