ការកំណត់ថា អាកប្បកិរិយាបង្កបញ្ហារបស់កូន គឺជាផ្នែកមួយនៃការធំធាត់ ឬជាអាការៈនៃបញ្ហាផ្លូវចិត្ត អាចជារឿងមួយពិបាកណាស់។ ឪពុកម្តាយគួរតែទាក់ទងទៅគ្រូពេទ្យជំនាញខាងផ្លូវចិត្តបើសិនជាអាការៈរបស់កូនកើតឡើងច្រើនសប្តាហ៍ឡើងទៅ និងរំខានដល់ជីវិតរស់នៅរបស់គេប្រចាំថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អាការៈប្រមាននៃជំងឺផ្លូវចិត្តអាចមានលក្ខណៈដូចខាងក្រោមនេះ៖
- មិនសូវចាប់អារម្មណ៍លើរឿងជាច្រើនដែលគេធ្លាប់តែចូលចិត្ត
- ខ្សោយកម្លាំង
- គេងច្រើនពេក ឬតិចពេក
- ធ្វើរឿងដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង
- ជក់បារី ផឹកគ្រឿងស្រវឹង ឬលេងថ្នាំ
- ហាត់ប្រាណប្រាណច្រើនពេក ឬញ៉ាំអាហារច្រើនពេក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចេះតែមានគំនិតចង់សម្លាប់ខ្លួន
- ចេះតែធ្វើរឿងដែលមានការប្រឈមមុខ ឬបំផ្លាញអ្វីមួយទាក់ទងនឹងខ្លួនឯង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855