ថ្លើមត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាសរីរាង្គដែលមានថាមពលពលខ្លាំងមួយ។ វាដើរតួនាទីសំខាន់ៗច្រើនណាស់ចាប់តាំងពីផលិតកូឡេស្តេរ៉ុល ប្រូតេអ៊ីន និងទឹកប្រមាត់រហូតដល់ជាកន្លែងរក្សាទុកជាតិរ៉ែ វីតាមីន និងកាបូអ៊ីដ្រាត។ ជាមួយគ្នានេះដែរ វាក៏មាននាទីរំលាយ ឬបន្សាបជាតិពុលដូចជា ថ្នាំ គ្រឿងស្រវឹង និងការរំលាយអាហារធម្មជាតិជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈការថែរក្សាថ្លើមបានយ៉ាងល្អ នោះវានឹងជួយឲ្យសុខភាពទាំងមូលមានសុខភាពល្អតាមហ្នឹងដែរ។ យ៉ាងណាមិញ ខាងក្រោមគឺជាអាហារមួយចំនួនដែលត្រូវបានគេរកឃើញថាល្អបំផុតក្នុងការថែរក្សាសុខភាពថ្លើម

បន្លែប្រភេទក្តោបៗ

បន្លែប្រភេទនេះមានដូចជា ប្រូខូលី ឬស្ពៃក្តោប ត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ ហើយក៏សម្បូរជាតិសរសៃផងដែរ។ ជាមួយគ្នានេះដែរ វាក៏មានសារធាតុជាប្រភេទរុក្ខជាតិសម្រាប់ការពារថ្លើមពីការខូចខាតផង និងបង្កើនអង់ស៊ីមជំរុញដល់ការច្រោះជាតិពុលបាន។ ការសិក្សាថ្មីមួយទៅលើអ្នកជំងឺខ្លាញ់រុំថ្លើម ដែលគាត់បានញ៉ាំសារធាតុចម្រាញចេញពីប្រូខូលីនោះបានឲ្យដឹងថា មានការថយចុះសម្ពាធអុកស៊ីតកម្ម និងបង្កើនអង់ស៊ីមថ្លើមកាន់តែច្រើន ដើម្បីបង្ការការខ្សោយថ្លើម។ 

ខ្ទឹមស

ការបន្ថែមខ្ទឹមសចូលទៅក្នុងរបបអាហារក៏អាចជួយភ្ញោចដល់ការធ្វើការរបស់ថ្លើមបានដែរ។ តាមការសិក្សាមួយបានឲ្យដឹងថា ការញ៉ាំខ្ទឹមសជួយបន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងទម្ងន់រាងកាយលើអ្នកជំងឺខ្លាញ់រុំថ្លើម តែមិនបានផ្លាស់ប្តូរទំហំរាងកាយមនុស្សទេ។ រឿងនេះពិតជាមានប្រយោជន៍ណាស់សម្រាប់អ្នកធាត់ជ្រុល ឬធាត់ដែលកំពុងតែវិវត្តទៅរកជំងឺខ្លាញ់រុំថ្លើម។

តែបៃតង

ការសិក្សាមួយបានរកឃើញថា តែបៃតងប្រហែលជាមានប្រយោជន៍ក្នុងការប្រឆាំងនឹងសម្ពាធអុកស៊ីតកម្ម បន្ថយចំនួនខ្លាញ់ និងបន្ថយអាការៈផ្សេងៗទៀតរបស់ជំងឺខ្លាញ់រុំថ្លើមផង។ យកល្អគួរតែចាំការញ៉ាំតែល្អជាង សារធាតុចម្រាញ់ចេញពីតែ។ 

សណ្តែកដី

ការសិក្សាដដែលបាននិយាយថា ការញ៉ាំសណ្តែកដីប្រហែលជាវិធីងាយស្រួលមួយក្នុងការថែរក្សាថ្លើមឲ្យមានសុខភាពល្អ និងការពារជំងឺខ្លាញ់រុំថ្លើមបាន។ សណ្តែកដីជាទូទៅមានវីតាមីន E អាស៊ីតខ្លាញ់ Unsaturated Fat និងអង់ទីអុកស៊ីដង់ ដែលវាសុទ្ធសឹងតែជួយបង្ការជំងឺខ្លាញ់រុំថ្លើម បន្ថយសម្ពាធអុកស៊ីតកម្ម និងការរលាកបានទាំងអស់។ ការញ៉ាំសណ្តែកដីមួយក្តាប់ដៃរាល់ថ្ងៃអាចជួយរក្សាថ្លើមកាន់តែមានសុខភាពល្អបាន។ 

ផ្លែបឺរីពណ៌ក្រហម និងស្វាយ

ថ្វីបើផ្លែឈើទាំងនេះកម្ររកបានក្នុងប្រទេសយើងក៏ដោយ តែវាត្រូវបានគេរកឃើញថា មានសារធាតុមានប្រយោជន៍ឈ្មោះថា Polyphenols ដែលអាចជួយការពារកោសិកាថ្លើមពីការខូចខាត និងអង់ទីអុកស៊ីដង់ជាច្រើនសម្រាប់បន្ថយការខូចខាតជាលិកាថ្លើមដោយសារតែរ៉ាឌីកាលសេរីបាន។ ប៉ុន្តែក្នុងយ៉ាអួរមួយចំនួនក៏មានផ្លែឈើទាំងនេះដែរ។ 

ទឹក

រឿងដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើដើម្បីថ្លើមមានសុខភាពល្អបានគឺថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ ចូរមានទម្លាប់ញ៉ាំទឹកឲ្យបានច្រើនចៀសជាងការញ៉ាំភេសជ្ជៈកំប៉ុង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ពេលនោះអ្នកនឹងទទួលបានប្រយោជន៍យ៉ាងអស្ចារ្យរបស់វាមិនខាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង