Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលិក៤ប្រភេទដែលពិបាកនឹងមានកូនណាស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. មនុស្សស្រីដែលបំពេញការងារផ្នែកIT អាចប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះ ព្រោះអង្គុយយូរ និងប្រើភ្នែកយូរក្នុងពេលបំពេញការងារ ដោយសម្លឹងមើលតែកុំព្យូទ័រ។ ជាពិសេស អាចនឹងប្រឈមមុខនឹងជំងឺលើសជាតិស្ករ លើសខ្លាញ់ ថ្លើមមានបញ្ហា ព្រមទាំងឆ្អឹងខ្នងមានបញ្ហាផងដែរ។ ជាហេតុដែលធ្វើឲ្យពិបាកមានផ្ទៃពោះណាស់។
  2. នារីដែលធ្វើការជាអ្នកកាសែត លក់ធានារ៉ាប់រង ឬផ្នែកលក់ សុទ្ធតែពិបាកមានកូនផងដែរ ព្រោះការងារទាំងនោះជាការងារដែលអាចរងសម្ពាធអារម្មណ៍ខ្ពស់។
  3. នារីដែលជាអ្នកបើកឡានក្រុង ឬជាប៉ូលីស សុទ្ធតែងាយរងសម្ពាធការងារខ្ពស់ ថែមទាំងអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ដោយធ្វើឲ្យប៉ះពាល់ដល់មេជីវិតញី។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
  4. នារីដែលជាមេធាវី គ្រូបង្រៀន ឬគ្រូពេទ្យ សុទ្ធតែអាចប្រឈមមុខនឹងបញ្ហាអត់កូន។ ដូចនេះ ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែឈប់ពីការងារទាំងឡាយនេះ ទើបអាចមានកូនបានសម្រេច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)