នៅពេលដែលអ្នកសែនម្តងៗ អ្នកគួរតែជ្រើសរើសផ្លែឈើដែលសែនហើយល្អចំពោះអ្នកទើបអាចនាំសំណាងមកអ្នកបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើមួយចំនួនដែលអ្នកអាចសែនបាន និងមិនអាចសែនបាន។ តើមានអ្វីខ្លះទៅ?

ផ្លែឈើដែលអ្នកមិនគួរសែនមានដូចជា ៖ ប៉េងប៉ោះ ត្របែក និងស្ត្រប៊ឺរីជាដើម។ ហើយផ្លែឈើដែលអ្នកគួរតែយកមកសែនមានដូចជា ៖ ផ្លែប៉ោម ក្រូច និងម្នាស់។ នៅពេលដែលអ្នកសែនផ្លែប៉ោម វានឹងអាចធ្វើឲ្យអ្នកមានសុវត្ថិភាពគ្រប់ពេលវេលា រីឯពេលដែលអ្នកសែនក្រូច និងម្នាស់ វានឹងធ្វើឲ្យអ្នកមានលាភសំណាងគ្រប់បែបយ៉ាង។ ជាងនេះទៅទៀត អ្នកមិនត្រូវប្រើដៃស្តាំដើម្បីដោតធូបទេ ព្រោះវាអាចបញ្ជាក់បានថាអ្នកមិនគោរពចំពោះទេវតា ដោយសារតែវាជាដៃកង្វក់ដែលអ្នកប្រើមកលាងសម្អាតគូទរបស់អ្នក៕