ក្នុងនាមជាបុរសម្នាក់ត្រូវតែមានរបស់មួយចំនួនទើបនារីអាចស្រឡាញ់ ហើយមើលឃើញអ្នក។ តើមានអ្វីខ្លះទៅ?

ការតស៊ូ

មិនខ្វល់ថាមានរឿងអ្វីកើតឡើងទេ អ្នកត្រូវតែមានភាពតស៊ូដើរទៅមុខ ដោយមិនត្រូវបោះបង់ចោលពាក់កណ្តាលទីឡើយ នៅពេលដែលអ្នកបរាជ័យ អ្នកត្រូវតែរៀនសូត្រពីភាពបរាជ័យនេះ ហើយក្រោកឈរឡើងសារជាថ្មី។

មានភាពនឹងនរ

មិនខ្វល់ថាអ្នកជួបនឹងរឿងធំប៉ុណ្ណាទេ អ្នកមិនត្រូវយកភាពឆេវឆាវមកដោះស្រាយបញ្ហានោះទេ។

មានចិត្តទូលាយ

នៅពេលដែលអ្នកមានចិត្តទូលាយ ចេះអត់អោនអធ្យាស្រ័យ នោះអ្នកនឹងអាចក្លាយជាមនុស្សជាទីស្រឡាញ់របស់អ្នកដទៃ។

មានទំនួលខុសត្រូវ

ទំនួលខុសត្រូវនេះគឺជាអ្វីដែលមនុស្សប្រុសត្រូវតែមានជាចាំបាច់ទើបអាចសម្រេចជោគជ័យគ្រប់រឿង។

មានភាពស្មោះត្រង់

ភាពស្មោះត្រង់នេះគឺអ្នកត្រូវតែមានក្នុងខ្លួនអ្នក ទើបនារីអាចស្រឡាញ់អ្នកបាន ព្រោះគេខ្លាចបំផុតគឺមនុស្សដែលក្បត់គេ៕