ការទទួលទានចេករាល់ថ្ងៃនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាលបានរហូតដល់ទៅ៤០ភាគរយ។ នេះបើយោងតាមឯកសារបរទេសមួយស្តីពីទំនាក់ទំនងផ្លែឈើនិងជំងឺលើសឈាម។ ចេកមួយផ្លែទម្ងន់ ១១៨ក្រាមមានជាតិប៉ូតាស្យូម ៤៦៧មីលីក្រាម កាលស្យូម ៧ក្រាម ម៉េញេស្យូម ៣៤ក្រាម វីតាមីន C និងជាតិដែក ប៉ុន្តែមានជាតិស្ករ និងកាឡូរីខ្ពស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើយោងទៅតាមសារព័ត៌មាន New England Journal of Medicine បានអោយដឹងថា ការទទួលទានផ្លែចេកជាមូលដ្ឋានទៀងទាត់មួយធ្វើអោយកាត់បន្ថយការប្រឈមទៅនឹងជំងឺដាច់សរសៃឈាមខួរ ក្បាលរហូតដល់ ៤០ភាគរយ។ អ្នកគួរតែទិញចេកណាដែលមានសំបកពណ៌លឿង ៧៥ភាគរយ និងមានពណ៌បៃតងតិចៗនៅខាងចុងទាំងសងខាង។ ចេកដែលទិញនោះគួរតែមានសភាពហាប់ណែនល្អ ពណ៌ស្រស់ គ្មានស្នាមជាំ ប៉ុន្តែពេលខ្លះអុចៗពណ៌ត្នោត លើសំបកវាគឺជារឿងធម្មតាទេ។៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)