ចិញ្ចៀននៅពេលដែលពាក់លើម្រាមដៃខុសគ្នា វាគឺមានអត្ថន័យមិនដូចគ្នាឡើយនៅក្នុងហុងស៊ុយ បើអ្នកពាក់ត្រូវ នោះអ្នកនឹងមានសំណាង។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីហុងស៊ុយមួយចំនួននៃការពាក់ចិញ្ចៀនលើម្រាមដៃទាំង៥។ តើមានអ្វីខ្លះទៅ?

មេដៃ

មនុស្សដែលមានអាយុរាងច្រើន ជាពិសេសមនុស្សប្រុសគួរតែពាក់ចិញ្ចៀននៅមេដៃខាងឆ្វេង ព្រោះវាអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងមានអាយុវែង។

ចង្អុលដៃ

នៅពេលដែលអ្នកពាក់ចិញ្ចៀននៅចង្អុលដៃ នោះវាអាចជួយអ្នកបង្កើនទំនាក់ទំនងល្អជាមួយអ្នកដទៃ ដែលអាចធ្វើឲ្យអ្នកមានអំណាច និងមានមុខតំណែងខ្ពស់ក្នុងសង្គម។

ដៃកណ្តាល

ប្រសិនជាអ្នកចង់ទទួលបានលាភសំណាងទាំងអស់ អ្នកគួរតែពាក់ចិញ្ចៀននៅដៃកណ្តាល ព្រោះវាអាចនាំយកលាភជាច្រើនមកឲ្យអ្នក ព្រោះដៃនេះជាដៃដែលអាចប្រមូលផ្តុំលាភទាំងអស់បាន។

ដៃនាង

ដៃនាងគឺជាដៃដែលអ្នកពាក់ចិញ្ចៀនរៀបការ ហើយនៅពេលដែលអ្នកពាក់ចិញ្ចៀននៅដៃនេះ នោះវានឹងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមិនចេះប្រកាន់ និងច្រណែនឈ្នានីសជាមួយអ្នកដទៃច្រើនឡើយ ដូចនេះអាពាហ៍ពិពាហ៍អ្នកនឹងមិនជួបបញ្ហានោះទេ។

កូនដៃ

នៅពេលដែលអ្នកពាក់ចិញ្ចៀននៅកូនដៃនេះ វានឹងអាចជួយអ្នកឲ្យចៀសផុតពីភាពអាក្រក់ទាំងឡាយ ធ្វើឲ្យវាមិនអាចមកជិតអ្នកបានឡើយ៕