Join with Health.com.kh on Telegram

តើអ្នកមានដឹងទេថា ការញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើនមិនគ្រាន់តែប៉ះពាល់ដល់ពោះវៀនទេ តែក៏អាចប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាបានរកឃើញថា អ្នកដែលញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើនជាង ៣ដងក្នុងមួយសប្តាហ៍ជារឿងទាត់ ទំនងជាងនឹងត្រៀមកើតជំងឺទឹកនោមផ្អែមប្រមាណ ៤៦ភាគរយ។ 

គ្រាន់តែញ៉ាំ ភេសជ្ជៈមានជាតិហ្គាស ២៩ ទៅ៥៩មីលីលីត្រចំនួនបីដងឡើងទៅក្នុងមួយសប្តាហ៍ក៏គ្រប់គ្រាន់នឹងប៉ះពាល់ដល់សុខភាពដែរ។ 

ហេតុផលមួយដែលនិយាយថា ការញ៉ាំភេសជ្ជៈមានជាតិហ្គាសផ្អែមៗអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម ដោយសារតែ វាធ្វើឲ្យជាតិស្ករប្រភេទ Fructose និង Glucose ក្នុងខ្លួនឡើងខ្ពស់លឿន រហូតដល់ផ្លាស់ប្តូររបៀបដែលលំពែងបញ្ចេញអាំងស៊ុយលីន ដែលវាមាននាទីដឹកនាំជាតិស្ករចូលក្នុងកោសិកាដើម្បីបង្កើតថាមពល។

ជាលទ្ធផលវា នឹងធ្វើឲ្យកោសិកាមិនអាចប្រើប្រាស់អាំងស៊ុយលីនទៀតបាន រហូតដល់ជាតិស្ករសល់ក្នុងឈាមច្រើន និងបង្កជាជំងឺត្រៀមកើតជំងឺទឹកនោមផ្អែមទៅ។ នៅពេលរាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ទៅតាមតម្រូវការ ជាតិស្ករនឹងឡើងខ្ពស់ក្នុងឈាមរហូតដល់កើតជាជំងឺទឹកនោមផ្អែមពិតប្រាកដ។ 

ម៉្យាងវិញទៀត សម្រាប់ភេសជ្ជៈមានជាតិហ្គាសដែលគ្មានជាតិស្ករ ឬផ្អែម ទំនងជាមិនមានអ្វីទាក់ទងនឹងការត្រៀមកើតជំងឺទឹកនោមផ្អែមទេ។ ដើម្បីបង្ការការត្រៀមកើតជំងឺទឹកនោមផ្អែម គួរតែឈប់ជក់បារី ញ៉ាំភេសជ្ជៈមានជាតិហ្គាសផ្អែមៗ និងផ្តោតសំខាន់ទៅលើការញ៉ាំអាហារណាសម្បូរជីវជាតិចិញ្ចឹមវិញ។ ចូរញ៉ាំប្រូតេអ៊ីន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះវាមិនអាចធ្វើឲ្យជាតិស្ករក្នងុឈាមឡើងខ្ពស់បានឡើយ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ករណីដែលអាចសម្រកទម្ងន់បានយ៉ាងហោចណាស់ ៥ភាគរយនៃទម្ងន់ទាំងអស់អាចជួយឲ្យជាតិស្ករក្នុងឈាមហ្នឹងនរល្អបាន។ បើសិនជាអ្នកមិនអាចផ្លាស់ប្តូររបៀបរស់នៅក្រោយពីដឹងថាត្រៀមកើតជំងឺទឹកនោមផ្អែមហើយ អ្នកទំនងជាអាចឆាប់វិវឌ្ឈន៍ទៅជាជំងឺទឹកនោមផ្អែមនៅពេលខាងមុខខ្លាំងណាស់៕