Join with Health.com.kh on Telegram

ការដែលសុដន់មានលក្ខណៈយារធ្លាក់គឺជារឿងធម្មតាទេសម្រាប់ស្រ្តីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ រឿងនេះក៏ដោយសារតែការថយចុះនៃភាពយឺតរបស់ជាលិកា និងសរីរាង្គទ្រទ្រង់សុដន់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មិនមែនមានតែកត្តាពីរនេះប៉ុណ្ណោះទេ តែក៏មានរឿងច្រើនទៀតនាំឲ្យសុដន់យៀរខ្លាំងដែរ។ ការស្រកទម្ងន់លឿនពេក ការកង្វះជីវជាតិ បំបៅដោះកូន មានផ្ទៃពោះ រ៉ាំងរដូវ ហាត់ប្រាណខ្លាំងក្លាពេក និងមហារីកសុដន់សុទ្ធតែជាកត្តានាំឲ្យសុដន់យៀរធ្លាក់បានទំាងអស់។ ចូរពិនិត្យទៅលើទំហំអាវទ្រនាប់របស់អ្នកផង ព្រោះវាក៏ជាផ្នែកមួយនាំឲ្យសុដន់យារធ្លាក់បានដែរ បើសិនជាពាក់ទៅមិនស្រួល ហើយអ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរវាផង។ 

ចំពោះកត្តាផ្សេងៗទៀតដូចជា បញ្ហាផ្លូវដង្ហើម ការជក់បារី និងជំងឺបង្កដោយការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាសក៏សុទ្ធតែជាដើមហេតុនាំឲ្យសុដន់យារធ្លាក់បានទាំងអស់។ យ៉ាងណាមិញដើម្បីការពារភាពយៀរធ្លាក់របស់សុដន់ និងជួយឲ្យសុដន់ពឺង និងមូលក្លំល្អនោះ វាគួរតែដល់ពេលធ្វើរឿងដូចខាងក្រោមនេះហើយ៖

ព្យាយាមហាត់ប្រាណ

ការហាត់ប្រាណត្រង់ចំណុចនេះគឺតម្រូវឲ្យហាត់យកសាច់ដុំទ្រូង អាចជាការប្រើដុំដែក ឬអាវ៉ង់ជាដើមដើម្បីជំរុញដល់សាច់ដុំនៅទ្រូងរីកទំហំ ជាពិសេសជាលិកាក្នុងទ្រូងឲ្យរស់ឡើងវិញ។ ប៉ុន្តែនៅពេលហាត់ប្រាណ អ្នកត្រូវតែពាក់អាវទ្រនាប់សម្រាប់ហាត់ប្រាណជានិច្ចផង។ 

ប្រើផ្លែទទឹម

ចូរបង្កើតជាក្រែមផ្តល់សំណើមដោយខ្លួនឯងតាមរយៈការលាយសំបកផ្លែទទឹមជាមួយនឹងប្រេង Mustard ដែលក្តៅឧណ្ហៗ ហើយយកវាទៅម៉ាស្សាលើសុដន់ជារៀងរាល់យប់មុនពេលចូលគេង។ ចូរម៉ាស្សាប្រមាណ ១០នាទី។ 

ម៉ាស្សាសុដន់ជាមួយប្រេងអូលីវ

ប្រេងអូលីវគឺជាផលិតផលដ៏មានប្រសិទ្ធភាពបំផុតមួយនៅលើលោកនេះ។ វាក៏មានប្រយោជន៍ក្នុងការពង្រឹងដល់សរីរាង្គសុដន់ និងធ្វើឲ្យវាទៅជាទន់ និងមានសុខភាពល្អជាងមុនដែរ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជារ៉ាឌីកាលសេរីជាអ្នកធ្វើឲ្យស្បែករបស់សុដន់ខូច នោះប្រេងអូលីវនឹងជួយឲ្យវាពឺងឡើងជាមិនខានតាមរយៈការលាបវាពីលើ។ ចូរម៉ាស្សាសុដន់អ្នកចំនួន ១០នាទី ចំនួន ៥ដងក្នុងមួយសប្តាហ៍៕