Join with Health.com.kh on Telegram

បើសិនជាអ្នកមានបញ្ហាពុលអាហារ ជាពិសេសក្នុងពេលមានផ្ទៃពោះទៀតនោះ យកល្អគួរតែឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានលឿន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានដំបូន្មានមួយចំនួនដែលអ្នកគួរតែធ្វើតាមដែឬនៅពេលដឹងថាខ្លួនឯងពុលចំណីហើយ ដូចជា៖

  • ចូរយល់ថាអាការៈនៃជំងឺឆ្លងដោយអាហារអាចមានលក្ខណៈដូចជំងឺផ្តាសាយដែរ ដូចជា ក្អួត ចង្អោ រាករូស និងក្តៅខ្លួន
  • ចូរទាក់ទងទៅគ្រូពេទ្យភ្លាមៗបើសិនជាអ្នកមានអាការៈជំងឺនេះ។ ចូរធ្វើទៅតាមការព្យាបាលគ្រប់យ៉ាងដែលគ្រូពេទ្យបានណែនាំ
  • ចូរខ្ចប់អាហារដែលអ្នកបានញ៉ាំនោះ ហើយដាក់សញ្ញាសម្គាល់ថា ខូចហើយ ឬមានគ្រោះថ្នាក់ ទើបមិនអាចឲ្យអ្នកក្រោយញ៉ាំទៀតមានអាការៈដូចគ្នា
  • ចូររក្សាទុកកំប៉ុង ឬក្រដាសខ្ចប់អាហារដែលអ្នកសម្គាល់ដឹងថា វាធ្វើឲ្យអ្នកមានជំងឺ ឬពុល។ ចូរសរសេរវាទៅក្នុងតារាងអាហារដែលអ្នកបានញ៉ាំរួចអាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • បើសិនជាអាច ចូរទាក់ទងទៅកន្លែងដែលលក់អាហារនោះដើម្បីមើលឡើងវិញ និងស្រាវជ្រាវរកមើលអ្វីដែលមានបញ្ហាក្នុងអាហារទាំងនោះ៕