Join with Health.com.kh on Telegram

ការទទួលទានទឹកត្រជាក់ ឬទឺកកកអាចជួយផ្ដល់នូវអារម្មណ៍ស្រស់ស្រាយបានឆាប់រហ័ស ជាពិសេសនៅពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់គិតទេថាការទទួលទានទឹកត្រជាក់អាចនឹងបង្កគ្រោះថ្នាក់អ្វីចំពោះសុខភាពឬទេ? ទោះជាយ៉ាងណា ទឹកត្រជាក់មិនបានផ្ដល់អត្ថប្រយោជនល្អអ្វីចំពោះសុខភាពឡើយ ប៉ុន្តែទឹកក្តៅឧណ្ហៗទៅវិញទេដែលជាប្រភេទនៃសារធាតុរាវអាចផ្ដល់នូវផលប្រសើរជាច្រើន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួនដែលអ្នកមិនគួរទទួលទានទឹកត្រជាក់ ៖

១. ពិបាករំលាយអាហារ

ការទទួលទានទឹកត្រជាក់ ឬទឹកកកអាចបង្អាក់ដល់ដំណើរការនៃការរំលាយអាហារដោយសារតែសរសៃឈាមនឹងប្រែជារួមតូច។ ជាលទ្ធផលអ្នកនឹងជួបប្រទះនូវបញ្ហាពាក់ព័ន្ធការរំលាយអាហារ។ លើសពីនេះទៅទៀតរាងកាយក៏មិនទទួលបានសារធាតុចិញ្ចឹមផ្សេងៗបានពេញលេញផងដែរក៏ព្រោះអាហារមិនត្រូវបានរំលាយត្រឹមត្រូវ។

២. ប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ

ការទទួលទានទឹកត្រជាក់ក្រោយអាហារបង្កើតជាតិរំអិលច្រើនលើសក្នុងរាងកាយជាហេតុនាំអោយមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាលទ្ធផលអ្នកនឹងងាយឆ្លងជំងឺនានាគួរអោយព្រួយបារម្ភចាប់ពីអាការៈហៀរសំបោរធម្មតាវិវិវត្តន៍ទៅជំងឺធ្ងន់ធ្ងរផ្សេងៗ។

៣. ជះឥទ្ធិពលកាន់តែអាក្រក់លើបញ្ហាសុខភាពដែលមានស្រាប់

ទឹកត្រជាក់អាចធ្វើអោយរោគសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើងចំពោះកុមារ ខណៈដែលវាបង្កើនទឹករំអិល ឬសំបោរ។ ការទទួលទានទឹកកក ឬទឹកត្រជាក់ក៏អាចបង្កើនអាការៈឈឺក្បាលប្រកាំងគួរអោយកត់សម្គាល់ផងដែរ។

៤. អត្រានៃចង្វាក់បេះដូងដើរយឺត

ទឹកត្រជាក់រំញោចសរសៃប្រសាទ vagus ដែលបង្កើតបានជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់រាងកាយ។ ហើយសីតុណ្ហភាពទាបនៃទឹកដើរតួនាទីជំរុញសរសៃប្រសាទ vagus ដែលបន្ថយអត្រានៃចង្វាក់បេះដូង។

៦. ឆាប់អស់ថាមពល

នោះក៏ព្រោះតែរាងកាយព្យាយាមប្រើប្រាស់ថាមពលលើសពីធម្មតាដើម្បីកម្ដៅទឹកត្រជាក់ដែលអ្នកបានទទួលទានអោយប្រែជាមានសីតុណ្ហភាពមធ្យមសមស្របនឹងតម្រូវការនៃរាងកាយវិញ។ ដូច្នេះប្រសិនបើមិនចង់មានអារម្មណ៍អស់កម្លាំងខ្លាំងទេនោះ អ្នកមិនគួរទទួលទានទឹកកក ឬទឹកត្រជាក់ឡើយ។

៧. ហានិភ័យនៃបញ្ហាឈឺបំពង់ក

ការទទួលទានទឹកត្រជាក់ងាយនឹងបង្កើនហានិភ័យនៃបញ្ហឈឺបំពង់កណាស់។ ទឹកត្រជាក់អាចបង្កឱ្យប្រព័ន្ធផ្លូវដង្ហើមកកស្ទះដោយសារការកកើតច្រើនឡើងនៃស្លេស។ នៅពេលស្រទាប់ការពារផ្លូវដង្ហើមជួបបញ្ហានោះប្រាកដជាងាយនឹងឆ្លងមេរោគផ្សេងៗដែលបង្កើនហានិភ័យនៃការឈឺបំពងកគួរឱ្យកត់សម្គាល់៕