និយាយដល់រឿងចំណីអាហារ វាប្រហែលជាមិនមែនជារឿងដំបូងដែលអ្នកត្រូវគិតឡើយនៅពេលកំពុងតែព្យាបាលជំងឺផ្តាសាយ ឬឈឺក្រពះ។ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើគឺញ៉ាំឲ្យបានឆ្អែតសិន ហើយក៏គួរតែជ្រើសរើសអាហារណាដែលត្រឹមត្រូវផងដែរមុននឹងទទួលទាន។ ពិតណាស់ មានអាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកគួរតែចៀសវាង ព្រោះកាលណាញ៉ាំវាកាន់តែច្រើនវានឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែចៀសវាងនៅពេលដឹងថាខ្លួនកំពុងតែឈឺ ដូច្នេះអ្នកក៏នឹងមានអារម្មណ៍ល្អ និងឆាប់ជាលឿនដែរ។
កាហ្វេ
អ្នកគួរតែផ្អាកការញ៉ាំកាហ្វេសិននៅពេលដឹងថាមានជំងឺ ឬមិនស្រួលខ្លួន ជាពិសេសពេលកំពុងឈឺក្រពះតែម្តង។ ចំពោះមូលហេតុវិញគឺថា ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមានលក្ខណៈជាសារធាតុបញ្ចុះទឹកនោម ដូច្នេះ វានឹងងាយធ្វើឲ្យនោមច្រើន និងខ្សោះជាតិទឹកក្នុងខ្លួន។
ក្រៅពីនេះ ការខ្សោះជាតិទឹកនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការកាន់តែខ្សោយ ជាពិសេសពិបាកកំចាត់មេរោគក្នុងខ្លួនតែម្តង។ ជាមួយគ្នានេះដែរ ជាតិកាហ្វេអ៊ីនអាចទៅភ្ញោចដល់សាច់ដុំក្នុងផ្លូវរំលាយអាហារ ដែលជាហេតុនាំឲ្យរាកខ្លាំងក្លា។
ទឹកក្រូចច្របាច់
អ្នកគួរតែផ្អាកការញ៉ាំទឹកក្រូចច្របាច់នៅពេល មានអាការៈក្អក ឬឈឺបំពង់ក។ ចំពោះមូលហេតុវិញ ដោយសារតែជាតិអាស៊ីតជូរបស់ក្រូចនឹងធ្វើឲ្យការឈឺបំពង់ក ឬក្អកកាន់តែធ្ងន់ធ្ងរ។
របស់ផ្អែមៗ
អ្នកគួរតែផ្អាកការញ៉ាំរបស់ផ្អែមៗសិន នៅពេលអ្នកមានជំងឺគ្រប់ប្រភេទ ជាពិសេសពេលឈឺក្រពះតែម្តង។ ការញ៉ាំរបស់ផ្អែមៗច្រើនអាចបណ្តាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងមិនងាយកំចាត់មេរោគពីក្នុងខ្លួនអស់ទេ។
ភេសជ្ជៈមានជាតិហ្គាស
អ្នកគួរតែផ្អាកការញ៉ាំភេសជ្ជៈប្រភេទនេះគ្រប់ពេលមានជំងឺ ជាពិសេសពេលឈឺក្រពះ ព្រោះវាអាចបណ្តាលឲ្យខ្សោះជាតិទឹកបាន ហើយជាតិស្ករសិប្បនិមិត្តរបស់វាក៏អាចបណ្តាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានដែរ។
គ្រឿងស្រវឹង
គ្រឿងស្រវឹងគួរតែជារបស់ដែលត្រូវផ្អាកគ្រប់ពេលមានជំងឺ ជាពិសេសការឈឺក្រពះតែម្តង ព្រោះវាតែងតែធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន។ ក្រៅពីនេះ គ្រឿងស្រវឹងក៏ទៅបង្កើនល្បឿននៃការរំលាយអាហារ និងបង្កជាអាការៈរាករូសច្រើនដែរ។
ទឹកដោះគោ
ទឹកដោះគោគួរតែផ្អាកសិនគ្រប់អ្នកតឹងច្រមុះផ្តាសាយ ព្រោះវាជាមូលហេតុដែលនាំឲ្យរាងកាយផលិតជាតិសម្បោ ឬស្លេស្តកាន់តែច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ prevention