ចាប់តាំងពីការចេះដើរលេងជាមួយក្មេងដទៃរហូតដល់លេងទាត់បាល់ ក្មេងៗពិតជាងាយនឹងមានរបួសតិចតួចលើខ្លយនណាស់ ជាពិសេសរបួសនៅមាត់តែម្តង។ ភាគច្រើនរបួសទាំងនេះអាចដោះស្រាយបានតាមរយៈវិធីសង្គ្រោះបឋមធម្មតាៗ។ ថ្វីបើភាគច្រើនមានការងាយស្រួលថែទាំមែនក៏ដោយ តែរបួសនៅមាត់គឺជារឿងដែលអាចបង្ការ និងចៀសវាងបានដែរ។ ដើម្បីបង្ការរបួសនៅមាត់ ឪពុកម្តាយគួរតែបង្រៀនកូនដូចខាងក្រោមនេះ៖ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្រៀនកូនកុំឲ្យដើរ ឬរត់ទាំងមានអ្វីនៅក្នុងមាត់
- បង្រៀនកូនកុំឲ្យបៀម ឬជញ្ជក់របស់រឹង មុត ឬប្រើរបស់នោះដើម្បីចង្អុលអ្វីមួយដោយប្រើមាត់
- ចូរឲ្យកូនពាក់ឧបករណ៍ការពារមាត់គ្រប់ពេលលេងកីឡាណាដែលងាយនឹងមានរបួស៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)