បើសិនជាអ្នកធ្លាប់សម្រកទឹកភ្នែកលើថ្ពាល រហូតដល់ហូរចូលក្នុងមាត់ អ្នកប្រហែលជាសម្គាល់ដឹងហើយថា វាមានរសជាតិប្រៃ។ ដូច្នេះ តើហេតុអ្វីបានជាទឹកភ្នែកមនុស្សយើងមានរសជាតិប្រែបនេះ? ចំពោះចម្លើយវិញគឺសាមញ្ញណាស់ ដោយសារតែទឹកភ្នែករបស់យើងផ្សំឡើងដោយទឹកក្នុងរាងកាយ ហើយទឹកនេះគឺផ្ទុកទៅដោយអ៊ីយ៉ុងអំបិល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទឹកភ្នែកមនុស្សយើងគឺជាល្បាយសាំញ៉ាំមួយ។ យោងទៅតាម National Eye Institute (NEI) បានឲ្យដឹងថា ទឹកភ្នែកផ្សំឡើងដោយ៖
- ទឹក
- ទឹករំអិល
- ប្រេងខ្លាញ់
- និងប្រូតេអ៊ីនខុសៗគ្នាច្រើនជាង ១៥០០ប្រភេទ
ទឹកភ្នែកត្រូវបានផលិតចេញពីក្រពេញជាច្រើនដែលស្ថិតនៅខាងលើភ្នែក និងក្រោមត្របកភ្នែក។ បន្ទាប់មក ទឹកភ្នែកនឹងហូរចេញពីក្រពេញទាំងនោះដើម្បីឆ្លងកាត់ផ្ទៃរបស់ភ្នែក។ ទឹកភ្នែកខ្លះហូរទៅតាមបំពង់របស់វា ដែលមានលក្ខណៈតូចៗនិងស្ថិតនៅគែមរបស់ត្របកភ្នែក ដែលនៅកន្លែងនោះអាចហូរចូលទៅក្នុងច្រមុះផង។ ជាធម្មតា មនុស្សម្នាក់នឹងផលិតទឹកភ្នែកពី ១៥ ទៅ ៣០ Gallons ក្នុងមួយឆ្នាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)