តាមពាក្យដំណាលតៗគ្នាថា កាលណាស្រ្តីរៀបការរួច ច្រើនតែមានការប្រែប្រួល ជាពិសេសរាងកាយតែម្តង ប៉ុន្តែអ្វីដែលជាប្រធានបទក្តៅជាងគេទាក់ទងនឹងស្រ្តីរៀបការរួចនោះគឺ សុដន់រីកធំជាងមុនតែម្តង។ ប៉ុន្តែត្រង់ចំណុចនេះខ្ញុំអាចនិយាយបានថា ការរៀបការមិនមែនជាកត្តាដែលជំរុញដល់សុដន់រីកធំនោះទេ។ ខណៈពេលដែលមិនមាននរណាម្នាក់ដឹងច្បាស់ថា រឿងដំណាលតៗគ្នានេះកើតឡើងពីណានោះ តែវាត្រូវបានគេដឹងយូរណាស់មកហើយ។ ប៉ុន្តែអ្វីដែលគេអាចពន្យល់បាននោះគឺថា វាគឺជាការមានកូន ឬការឡើងទម្ងន់ក្រោយពីរៀបការរួចទៅវិញទេ ដែលរឿងទាំងពីនេះអាចកើតឡើងបានទាំងមិនបាច់រៀបការ និងរៀបការដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការរៀបការមិនអាចបង្កើនទំហំសុដន់បាន តែខាងក្រោមនេះគឺជាកត្តាដែលអាចធ្វើឲ្យសុដន់ស្រ្តីរីកធំដែរ៖
- ការមានផ្ទៃពោះ៖ ជាការបម្រែបម្រួលអ័រម៉ូនដើម្បីត្រៀមខ្លួនបំបៅដោះកូន
- ការមករដូវ៖ រឿងនេះក៏ទាក់ទងនឹងការកើនឡើងរបស់អ័រម៉ូនភេទស្រីដែរ
- បំបៅដោះកូន៖ កាលណាស្រ្តីបំបៅដោះកូន វានឹងជំរុញដល់ការផលិតក្រពេញទឹកដោះកាន់តែច្រើនថែមទៀត រហូតដល់សុដន់រីកកាន់តែធំទៅៗ
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលគេប្រើច្រើនជាងគេនៅពេលរៀបការរួចគឺថ្នាំពន្យាកំណើត ដែលវាមានឥទ្ធិពលដល់អ័រម៉ូនជំរុញដល់សុដន់រីកកាន់តែធំ
- ឡើងទម្ងន់៖ ដោយសារតែសុដន់ស្រ្តីផ្សំឡើងខ្លាំងដោយខ្លាញ់ ដូច្នេះការឡើងទម្ងន់ក៏ឡើងទំហំរបស់សុដន់ផងដែរ
- លូតលាស់ខុសធម្មតា៖ រឿងនេះអាចដោយសារតែសុដន់ផ្ទុកទៅដោយជាលិការឹងច្រើន (Fibrous Tissue) ដែលជាហេតុនាំឲ្យសុដន់រីកកាន់តែធំជាងមុន ប៉ុន្តែការលូតលាស់បែបនេះមិនបង្កជាបញ្ហាអ្វីឡើយ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)