សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងតែមានបញ្ហាពោះវៀន ដោយសារតែរបបអាហារមិនផ្តល់សុខភាព របៀបរស់នៅមិនត្រឹមត្រូវ ឬអាចដោយសារតែជំងឺរ៉ាំរ៉ៃណាមួយ។ រឿងនេះក៏អាចជាបញ្ហាមួយដែលទាក់ទងនឹងចលនាពោះវៀនមិនល្អឬមានការស្ទះក្នុងពោះវៀនដែរ។ ថ្វីបើការលេបថ្នាំបន្ទន់លាមកត្រូវបានគេរកឃើញអាចដោះស្រាយបញ្ហាមួយនេះបានក៏ដោយ តែការប្រើប្រាស់ទឹកអំបិលបាញ់តាមរន្ធគូថអាចមានប្រយោជន៍ផ្សេង និងខុសគ្នាវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាធម្មតាទឹកអំបិលត្រូវបានខ្មែរយើងប្រើប្រាស់ដើម្បីដោះស្រាយការក្អក ឬឈឺបំពង់ក ប៉ុន្តែវាក៏អាចជួយសម្អាតពោះវៀនបានយ៉ាងល្អដែរ ជាពិសេសអាចរកឃើញបញ្ហានានាដូចជាទល់លាមករាំរ៉ៃជាដើម។ ដូច្នេះលើកក្រោយ នៅពេលមានបញ្ហាពិបាកបន្ទោបង់ អ្នកអាចប្រើទឹកអំបិលនេះដើម្បីព្យាបាលបាន នោះវានឹងជំរុញដល់ចលនាពោះវៀន ដើម្បីបញ្ចេញជាតិពុល ព្រមទាំងកាកសំណល់ផ្សេងៗ រហូតដល់ធ្វើឲ្យមានអារម្មណ៍ល្អឡើងវិញបាន។

អ្នកប្រហែលជាឆ្ងល់ថាតើទឹកអំបិលអាចមានប្រយោជន៍អ្វីខ្លះទៅហើយ ដូច្នេះខាងក្រោមនេះគឺជាប្រយោជន៍ដែលអ្នកនឹងទទួលបាន៖

  • សម្រួលដល់ការឈឺបំពង់ក
  • ពង្រឹងដល់ផ្លូវរំលាយអាហារ តាមរយៈជួយបញ្ចេញកាកសំណល់ និងជាតិពុលពីក្នុងខ្លួន
  • ជួយសម្អាតពោះវៀនធំកាន់តែស្អាត ជាពីសេសដោះស្រាយការទល់លាមករ៉ាំរ៉ៃ ឬបន្ទោបង់មិនទៀងទាត់
  • សម្រួលដល់អ័រម៉ូន និងកម្រិត pH ដើម្បីសុខភាពទាំងមូលមានលក្ខណៈល្អប្រសើរ

ទឹកអំបិលបាញ់រន្ធគូថអាចជួយដល់ការលាងសម្អាតពោះវៀនបានក្នុងរយៈពេលពីរទៅបីនាទី ដែលហេតុដូច្នេះហើយគួរតែមានភាពប្រុងប្រយ័ត្នខ្លះសិនមុននឹងសាកល្បងវិធីមួយនេះ៖

ចូរធ្វើវានៅថ្ងៃចុងសប្តាហ៍

បើសិនជាអ្នកនឹងនៅផ្ទះនៅថ្ងៃចុងសប្តាហ៍ទេ វាអាចជារឿងល្អមួយដែលអ្នកអាចបាញ់ទឹកអំបិលនៅរន្ធគូថបាន ដោយសារតែវាអាចនឹងពិបាកក្នុងការគ្រប់គ្រងតម្រូវការចូលបន្ទប់ទឹកក្រោយពីបាញ់រួច។

អ្នកជំងឺលើសសម្ពាធឈាមគួរតែចៀសវាងធ្វើរឿងនេះ

បើសិនជាអ្នកកំពុងតែមានជំងឺលើសសម្ពាធឈាម អ្នកប្រហែលជាត្រូវរកមើលវិធីសម្អាតពោះវៀនផ្សេងវិញហើយ។ វត្តមានអំបិលដ៏ច្រើននេះអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ដែលបង្កជាផលវិបាកវិញទេ។

ផលរំខានដែលអាចនឹងកើតឡើង

មានមនុស្សមួយចំនួនធ្លាប់មានអាការៈចង្អោ និងក្អួតក្រោយពីប្រើទឹកអំបិលបាញ់រន្ធគូថដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)