តើអ្នកធ្លាប់សម្លឹងមើលមុខខ្លួនឯងក្នុងកញ្ចក់ហើយសម្គាល់ឃើញថា រន្ធញើសនៅលើស្បែកមុខរីកធំៗដែរទែ? អ្នកប្រហែលជាគិតថា រន្ធញើសនោះធំចង់ប៉ុនផ្លែក្រូចមួយផ្លែទៅហើយមើលទៅ។ យ៉ាងណាមិញ ការដែលរន្ធញើសរីកធំបែបនេះអាចនឹងធ្វើឲ្យផ្ទៃមុខទាំងមូលមើលទៅឆាប់ចាស់ណាស់។ បើសិនជាស្បែកមានជាតិប្រេងច្រើនទៀត នោះអ្នកនឹងដឹងហើយថាវានឹងមានបញ្ហាអ្វីបន្ថែមទៀត។ ពិតណាស់ ការដែលស្បែកចេញប្រេងច្រើនក៏ជាកត្តាប្រឈមមុខមួយនាំឲ្យរន្ធញើសរីកធំបាន។ ដំណឹងល្អនោះគឺថា មានវិធីព្យាបាលដោយខ្លួនឯងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយទំហំរន្ធញើសដែលរីកធំនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស៊ុត
ផ្នែកពណ៌សរបស់ស៊ុតមានផលល្អមួយសម្រាប់ស្បែកគឺបន្តឹងស្បែគ និងបន្ថយចំនួនជាតិប្រេងដែលចេញនោះទៀតផង។ អ្វីដែលអ្នកត្រូវការគឺស៊ុតពណ៌សលាយជាមួយនឹងទឹកក្រូចឆ្មាមួយស្លាបព្រាបាយ និងស្រូវអូដ២ស្លាបព្រាបាយ។ ចូរលាយវាឲ្យសប់រហូតដល់ក្លាយជាល្បាយតែមួយ ហើយយកមកលាបលើផ្ទៃមុខ និងក។ ចូរធ្វើបែបនេះចំនួនពីរដងក្នុងមួយសប្តាហ៍។
ចូរលាងសម្អាតមុខ
វិធីមួយទៀតក្នុងការបន្ថយទំហំរន្ធញើសនៅមុខគឺចូរប្រាកដថាអ្នកបានលាងសម្អាតមុខនៅពេលព្រឹក និងយប់ហើយ។ នៅពេលលាងសម្អាតបែបនេះ វានឹងអាចកំចាត់ចោលនូវភាពគគ្រិច ធូលីដី និងប្រេងដែលកកកុញនៅលើស្បែកបាន។ វាក៏ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានក្នុងការថែរក្សាស្បែកដែរ។
ទឹកប៉េងប៉ោះ
អ្នកក៏គួរតែសាកល្បងប្រើទឹកប៉េងប៉ោះបើសិនជាអ្នកចង់ដោះស្រាយបញ្ហារន្ធញើស។ ប៉េងប៉ោះផ្ទុកទៅដោយប៉ូតាស្យូមខ្ពស់ ព្រមទាំងជីវជាតិដែលអាចជួយបន្ថយទំហំរបស់រន្ធញើសបាន។ ដើម្បីព្យាបាល អ្នកគ្រាន់តែយកទឹកប៉េងប៉ោះលាបពីលើស្បែក ហើយទុកចោលរយៈពេល ២០នាទី ហើយលាងសម្អាតវិញដោយប្រើទឹកក្តៅឧណ្ហៗ។ ចូរធ្វើបែបនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ប្រើវិធីជម្រុះកោសិកាស្បែកងាប់ៗចោល
វិធីនេះគួរតែធ្វើម្តងក្នុងមួយសប្តាហ៍។ ការជម្រុះកោសិកាស្បែកងាប់ៗមិនត្រឹមតែធ្វើលើស្បែកទេ តែវាក៏អាចកំចាត់ចោលនូវភាពគគ្រិច ធូលីដី ញើស ឬប្រេងដែលជ្រាប់តាមរន្ធញើសផងដែរ។ បើសិនជាអ្នកត្រូវការធ្វើមែន ចូរស្វែងរកផលិតផលណាដែលមានសារធាតុ Salicylic Acid ដោយសារតែវាមានប្រសិទ្ធភាពសម្អាតកំទិចកំទីដែលកកក្នុងរន្ធញើសបានយ៉ាងល្អ។
យ៉ាអួ
មែនហើយយ៉ាអួរក៏អាចជួយដោះស្រាយបានដែរ។ អ្វីដែលអ្នកត្រូវការគឺ យ៉ាអួរសុទ្ធ (Plain Yogurt) មកលាបពីលើស្បែក។ ចូរទុកចោល ២៥នាទីចាំលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ អ្នកអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ដើម្បីបន្ថយទំហំរន្ធញើសបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)