នៅពេលដែលកូនមិនទាន់ចេះនិយាយ ហើយគេឃ្លាន គេអាចបញ្ចេញតាមសកម្មភាពទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនអាចនឹងតែងតែលាអណ្តាត ខាំមាត់ ឬមាត់តែងតែបើកជាដើម។ នៅពេលដែលកូនមានសកម្មភាពទាំងនេះ អ្នកគួរតែឲ្យគេបៅហើយ។
- កូននឹងចាប់ផ្តើមញ៉ាំដៃរបស់គេ នៅពេលដែលគេឃ្លាន។ ដូចនេះ អ្នកគួរតែបែងចែកឲ្យបានច្បាស់ ហើយឲ្យកូនបៅ។
- កូននឹងចាប់ផ្តើមនៅមិនសុខឡើយ នៅពេលដែលគេឃ្លានខ្លាំង។
- មុខសញ្ញាចុងក្រោយ គឺកូននឹងយំ នៅពេលដែលគេឃ្លានខ្លាំង ហើយអ្នកមិនឲ្យគេបៅ។ ដូចនេះ អ្នកគួរតែឲ្យគេបៅឲ្យត្រូវពេល ទើបមិនប៉ះពាល់ដល់ការលូតលាស់របស់កូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)