ជំងឺកញ្ជ្រឹលគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសជំងឺកញ្ជ្រឹល ហើយចម្លងតាមរយៈខ្យល់អាកាស និងការប៉ះពាល់ដោយផ្ទាល់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈដំបូងរបស់ជំងឺកញ្ជ្រឹលគឺក្តៅខ្លួនខ្លាំង ក្អក ភ្នែកឡើងក្រហមនិងហៀរទឹកភ្នែក និងចេញស្នាមកន្ទួលពណ៌សតូចៗនៅក្នុងថ្ពាល។ រយៈពេលពីរបីសប្តាហ៍បន្ទាប់ កន្ទួលនោះនឹងកើនឡើងកាន់តែច្រើន ព្រមទាំងរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ។
ការស្លាប់ដោយសារតែជំងឺកញ្ជ្រិលភាគច្រើនបណ្តាលមកពីផលវិបាករបស់វីរុសបង្កជំងឺនេះតែម្តង។ ក្មេង និងស្រ្តីមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺនេះគឺមានការប្រឈមខ្ពស់ណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្វីបើមិនមានការព្យាបាលពេញលេញនៅឡើយ តែផលវិបាកធ្ងន់ធ្ងរបស់ជំងឺនេះអាចកាត់បន្ថយបានច្រើនបំផុតជាមួយនឹងការផ្គត់ផ្គង់ជីវជាតិ និងទឹកបានល្អគ្រប់គ្រាន់៕