សម្រាប់ស្រ្តីគ្រប់រូបគួរតែកត់ចំណាំរឿងនេះទុក។ ការញ៉ាំអាហារមានជាតិសរសៃខ្ពស់ប្រហែលជាអាចបន្ថយឱកាសនៃការកើតជំងឺត្រៀមក្រឡាភ្លើងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះចង់និយាយថា អាហារជាប្រភេទបន្លែភាគច្រើនអាចជាវិធីសាស្រ្តបង្ការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺដ៏ធ្ងន់ធ្ងរមួយនេះ។ បាក់តេរីល្អក្នុងពោះវៀនរបស់ស្រ្តីជាម្តាយ និងរបបអាហារដើរតួនាទីដ៏សំខាន់ក្នុងការជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។
ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Nature Communications បានបង្ហាញថា លទ្ធផលនៃការមានផ្ទៃពោះ និងប្រព័ន្ធភាពស៊ាំរបស់ទារកទើបនឹងកើតគឺមានជាប់ទាក់ទងគ្នានឹងបាក់តេរីល្អៗក្នុងពោះវៀន។ ជាតិសរសៃដែលបានមកពីរុក្ខជាតិត្រូវបានរំលាយដោយបាក់តេរីល្អក្នុងពោះវៀន ដែលវានឹងក្លាយទៅជាកត្តាជំរុញដល់ប្រព័ន្ធភាពស៊ាំរបស់ម្តាយ។
អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងខ្លួនមនុស្ស ការថយចុះរបស់កម្រិតអាសេតាត ដែលត្រូវបានផលិតចេញយ៉ាងខ្លាំងដោយការបំបែកជាតិសរសៃក្នុងពោះវៀននោះ មានជាប់ទាក់ទងជាញឹកញាប់ក្នុងការបង្ការជំងឺធ្ងន់ធ្ងរដែលទាក់ទងនឹងការមានផ្ទៃពោះជាពិសេសជំងឺត្រៀមក្រឡាភ្លើងតែម្តង។
ជំងឺត្រៀមក្រឡាភ្លើងកើតឡើងរហូតដល់ ១០ភាគរយនៃស្រ្តីមានផ្ទៃពោះទាំងអស់ ហើយវាក៏ត្រូវបានសម្គាល់ដឹងតាមរយៈការលើសសម្ពាធឈាម មានប្រូតេអ៊ីនច្រើនក្នុងទឹកនោម និងហើមរាងកាយម្តាយខ្លាំងក្លា។ វាក៏អាចរំខានដល់ការលូតលាស់ប្រព័ន្ធភាពស៊ាំរបស់ទារកក្នុងផ្ទៃផងដែរ។ រឿងនេះក៏ជាអំណះអំណាងមួយបញ្ជាក់អំពីទំនាក់ទំនងរវាងទារកប្រភេទនេះមានអត្រាខ្ពស់នៃការអាឡែហ្ស៊ី និងអាចកើតជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីនៅថ្ងៃក្រោយទៀត។
ការសិក្សាបានរកឃើញថា ជំងឺត្រៀមក្រឡាភ្លើងមានការប៉ះពាល់ទៅឡើការលូតលាស់សរីរាង្គផ្តល់ប្រព័ន្ធភាពស៊ាំដ៏សំខាន់របស់កុមារ នោះគឺ Thymus ដែលស្ថិតនៅក្រោយឆ្អឹងជំនីតែម្តង។ ទារកដែលស្ថិតក្នុងពោះស្រ្តីកើតជំងឺត្រៀមក្រឡាភ្លើងត្រូវបានគេរកខើញថា មានទំហំសរីរាង្គ Thymus នេះតូចជាងខ្លាំងនៃក្មេងដែលកើតពីស្រ្តីមានផ្ទៃពោះសុខភាពល្អធម្មតា។
ជាធម្មតា កោសិកាដែលផលិតចេញពី Thymus នឹងកើតទៅជា T Cells ដែលវាមានជាប់ទាក់ទងនឹងគ្នាយ៉ាងពីសេសមួយក្នុងការបង្ការបញ្ហាអាឡែហ្ស៊ី និងជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតីដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី១ជាដើម។ យ៉ាងណាមិញ ទារកដែលកើតពីម្តាយមានជំងឺត្រៀមក្រឡាភ្លើង នៅតែអាចបង្កើតកោសិកា T Cell តិចដដែលរហូតដល់ ៤ឆ្នាំឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យន្តការណ៍នៃសារធាតុអាសេតាតលើការបង្កើតជាប្រព័ន្ធភាពស៊ាំរបស់ទារកត្រូវបានគេធ្វើការពិសោធន៍ដាច់ពីគ្នាដោយធ្វើលើសត្វកណ្តុរ ហើយក៏បង្ហាញថា អាសេតាតនេះមានការចូលរួមក្នុងការជំរុញឲ្យមានការលូតលាស់ Thymus និង T Cell ផងដែរ។ ជាលទ្ធផលបានបង្ហាញថា ផលិតផលដែលបានមកពីការរំលាយអាហារដ៏ពិសេសរបស់បាក់តេរីក្នុងពោះវៀនក្នុងខ្លួនស្រ្តីមានផ្ទៃពោះអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរក្សាការមានផ្ទៃពោះឲ្យកាន់តែមានសុខភាពល្អ និងបង្ការបញ្ហាអាឡែហ្ស៊ី និងជំងឺប្រព័ន្ធភាពស៊ាំនៅថ្ងៃអនាគត់ផង៕