បបេរទ្វារមាសដែលមានសុខភាពល្អ ដែលជាស្បែកខាងក្រៅរបស់ទ្វារមាស មានរសជាតិ និងក្លិនដូចគ្នានឹងភាពសុខភាពល្អរបស់វាអ៊ីចឹង។ មានន័យថា វាអាចមានរសជាតិផ្អែម ឬជូរ ល្វីង ឬដែកៗ ប្រៃឬមុត។ រសជាតិក៏អាចបញ្ជាក់បានថាអ្នកទើបតែញ៉ាំអ្វីរួចដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រសជាតិរបស់ទ្វារមាសអាចមានការប្រែប្រួលពេញមួយខែ នេះដោយសារតែវដ្តរដូវ។ ឈាមអាចប៉ះពាល់ដល់រសជាតិរបស់វាដែរ។ ប៉ុន្តែកាលណាអ្នកមិនទទួលបានក្លិនខុសធម្មតាខ្លាំងដូចជា ក្លិនឆ្អាប ឬស្អុយតែម្តងនោះ ក្លិន ក៏ដូចជារសជាតិដែលទទួលបានគឺធម្មតាទេ។ 

មានន័យបែបណាទៅបើសិនជាមានរសជាតិដូចដែក ឬកាកដែក?

ក្នុងបំពង់ទ្វារមាស គឺមានអាស៊ីតបែបធម្មជាតិរបស់វា ហើយវាក៏ជារឿងល្អមួយផងដែរ ដោយសារតែវាអាចរក្សាតុល្យភាពបាក់តេរីល្អៗបាន។ ប៉ុន្តែជាតិអាស៊ីតធម្មជាតិនេះអាចផ្តល់ជារសជាតិខ្លាំងជាងធម្មតាបាន។ មនុស្សមួយចំនួនអាចទទួលបានរសជាតិវាជាលក្ខណៈដែកៗ ឬដូចរសជាតិកាកដែកអ៊ីចឹង។ រសជាតិបែបនេះមានលក្ខណៈញឹកញាប់ក្នុងថ្ងៃដែលមករដូវរួច ដោយសារតែមានចំនួនឈាមខ្លះនៅសល់ជុំវិញទ្វារមាស។ នេះដោយសារតែជាតិដែកក្នុងឈាមតែម្តង។ 

ពេលខ្លះ វាក៏មានរសជាតិប្រៃ ឬជូរបន្តិចដែរ

ការបែកញើសចេញពីកាតហាត់ប្រាណ ឬក្លិនធម្មជាតិរបស់រាងកាយ អាចនៅកកកុញ ឬបន្សល់ទុកក្នុងតំបន់ទ្វារមាស ហើយវាក៏អាចបង្កជារសជាតិប្រៃកើតឡើងដែរ។ ការដែលមិនបានសម្អាតខ្លួនបានល្អក្រោយពីនោមរួចប្រហែលជាអាចបន្សល់ជាទឹកនោមខ្លះ ដែលនាំឲ្យមានរសជាតិប្រៃៗបាន។ ចំពោះរសជាតិជូរដោយសារតែញើសច្រើនអាចជារឿងធម្មតាដែរ ហើយវាក៏មិនមែនជាអាក្រក់នៃរឿងអាក្រក់អ្វីក្នុងខ្លួនដែរ។ 

នៅពេលជិតយប់ ក្លិន ឬរសជាតិមិនទំនងជាមានលក្ខណៈដូចផ្លែឈើ ឬផ្កាដ៏ក្រអូបឡើយ

បើសិនជាអ្នកអាចបញ្ជាធម្មជាតិផ្តល់ក្លិនដល់ទ្វារមាសមានលក្ខណៈដូចផ្កាដ៏ក្រអូប ឬផ្លែឈើដ៏ស្រស់នោះ នោះពិតជារឿងល្អខ្លាំងណាស់។ ប៉ុន្តែ បបេរទ្វារមាសច្រើនតែត្រូវបានគាំងជាប់ក្រោមស្រទាប់ជាច្រើនរបស់សម្លៀកបំពាក់ ហើយអ្វីដែលដែលអាចបង្កជាញើសនោះ សុទ្ធតែអាចទាញយកចេញអស់នូវក្លិន ឬរសជាតិដ៏ល្អរបស់វាបាតើហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែរឿងនេះមិនមែនមានន័យថាមានអ្វីខុសប្រក្រតីឡើយ។ វាគ្រាន់តែជាធម្មជាតិរបស់បាក់តេរី ទឹកសរីរៈ និងបបេរទ្វារមាសប៉ុណ្ណោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង