ការដែលមានក្តីស្រមៃថានឹងមានកូនភ្លោះអាចជារឿងមួយអស្ចារ្យណាស់ក្នុងជីវិត ប៉ុន្តែការគិតបែបនេះសួរថាអាចនឹងកើតឡើងដែរទេ? តាមពិតទៅ គំនិតនៃការមានកូនភ្លោះមិនមែនជារឿងដែលពិបាកនឹងធ្វើឲ្យបានខ្លាំងនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រាន់តែចាំថា នៅពេលអ្នកមានកូនភ្លោះ អ្វីៗដែលត្រូវការក៏ភ្លោះតាមគ្នាដែរ។ ទោះបីជាយ៉ាងណាក៏ដោយ តាំពីឆ្នាំ ១៩៨០មក ការសម្រាលកូនភ្លោះមានការកើនឡើងរហូតដល់ ៧៨ភាគរយទៅហើយ។ ដូច្នេះតើគួរធ្វើដូចម្តេចទើបអាចបង្កើនឱកាសនៃការមានកូនភ្លោះបានទៅ?
រឿងដំបូងគេបំផុតដែលអ្នកត្រូវគិតនោះគឺថា មុនពេលអ្នកចាប់ផ្តើមថតរូបភាពកូនដែលកើតមកភ្លោះនោះដាក់ចូលក្នុងបណ្តាញសង្គម ចូរយល់ថា ការមានផ្ទៃពោះជាកូនភ្លោះមិនមែនតែងតែជារឿងសប្បាយៗដូចក្នុងរឿងកុនឡើយ។ ការមានផ្ទៃពោះជាកូនភ្លោះអាចមានផលវិបាករបស់វាច្រើន ហើយក៏នឹងប្រឈមខ្ពស់នឹងបញ្ហាច្រើនសម្រាប់គ្រូពេទ្យ ឬកូនភ្លោះផង។
ឧទាហរណ៍ កូនភ្លោះទំនងជាត្រូវការកើតឡើង ឬកើតមិនគ្រប់ខែច្រើនជាងកូនតែម្នាក់រហូតដល់ ១២ដងឯណោះ។ ក្នុងនោះដែរ ពួកគេទំនងជាកើតមកមានទម្ងន់មិនគ្រប់រហូតដល់ ១៦ដងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីដែលពរពោះជាកូនភ្លោះ ក៏ប្រឈមខ្លាំងនឹងការត្រៀមក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះផងដែរ។
អ្វីដែលជាការរំពឹងទុកខាងលើនេះមិនមែនមានន័យថា អ្នកមិនអាចមានផ្ទៃពោះប្រកបដោយសុខភាពល្អនោះទេនៅពេលពរពោះកូនភ្លោះ។ ប៉ុន្តែវាគឺជាអ្វីដែលអ្នកត្រូវតាមដានឲ្យបានខ្លាំង និងប្រុងប្រយ័ត្នខ្លាំងបន្តិច។ ទាក់ទងនឹងការប្រឈមមុខទាំងអស់ មានកត្តាច្រើនណាស់ដែលអាចបង្កើនឱកាសនៃការមានផ្ទៃពោះជាកូនភ្លោះដែលវាមិនប្រាកដថាស្ថិតក្នុងការគ្រប់គ្រងរបស់អ្នកបានឡើយ។ ដូច្នេះខណៈពេលដែលអ្នកអាចជ្រើសរើសការញ៉ាំផលិតផលធ្វើពីទឹកដោះគោកាន់តែច្រើនបាន អ្នកពិតជាមិនអាចផ្លាស់ប្តូរកម្ពស់ ជាតិសាស ឬប្រវតិ្តគ្រួសារនៃការមានកូនភ្លោះបានឡើយ។ ការឡើងទម្ងន់មុនពេលមានផ្ទៃពោះមិនមែនជារឿងចាំបាច់ឡើយ។
បើសិនជាអ្នកខំសន្សំពេលវេលាក្នុងការមានកូននៅពេលវ័យជ្រែបន្តិចនោះ ឱកាសនៃការមានកូនភ្លោះក៏មានច្រើនដែ។ ហើយចូរយលើថា ការដែលមានអាយុច្រើនអាចធ្វើឲ្យថយចុះលទ្ធភាពនៃការមានកូន ហើយក៏មានឱកាសកាន់តែច្រើនក្នុងការមានកូនដោយមានជំងឺក្រូម៉ូសូមផងដែរ។
បើសិនជាអ្នកនៅតែចង់មានគំនិតយកកូនភ្លោះទៀត បច្ចេកវិទ្យាជំនួយដល់ការបន្តពូជប្រហែលជាអាចជួយអ្នកបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែអ្នកថ្មីៗនេះ អ្នកជំនាញជាច្រើនបានណែនាំឲ្យធ្វើរឿងនេះតែលើស្រ្តីវ័យក្មេងប៉ុណ្ណោះទើបមានលទ្ធផលល្អបំផុត៕