សម្រាប់អ្នកហាត់ប្រាណអត្តពលកម្មគឺមានការខិតខំប្រឹងប្រែងច្រើនណាស់សម្រាប់ហ្វឹកហាត់រាងកាយខ្លួនឯងដើម្បីមានរាងកាយសមសួន សុខភាពល្អ និងរឹងមាំ។ អ្នកប្រហែលជាដឹងថា ខ្លួនឯងបែកញើសច្រើននៅពេលហាត់ប្រាណម្តងៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយបើសិនជាអ្នកត្រូវហាត់នៅខាងក្រៅផ្ទះទៀត វាទំនងជាអាចប៉ះពាល់នឹងភាពគគ្រិចច្រើន ធូលីដី និងរឿងផ្សេងៗទៀតដែលអាចប៉ះពាល់ដល់ស្បែកបាន។ ហេតុដូច្នេះហើយ ខ្ញុំមានគន្លឹះថែរក្សាស្បែកមួយចំនួនដែលអាចជួយអ្នកទទួលបានស្បែក៏មានសុខភាពល្អទោះបីជាហាត់ប្រាណនៅខាងក្រៅផ្ទះក៏ដោយ។
លាបឡេការពារកម្តៅព្រះអាទិត្យ
បើសិនជាការហាត់ប្រាណរបស់អ្នកធ្វើនៅក្រៅផ្ទះ អ្នកត្រូវតែលាបឡេការពារកម្តៅព្រះអាទិត្យដើម្បីការពារស្បែកពីកាំរស្មីពន្លឺព្រះអាទិត្យហើយ។ ចូរប្រាកដថា អ្នកបានលាបឡើងវិញជារៀងរាល់ពីរទៅបីម៉ោងម្តងដោយសារតែវាត្រូវបានជ្រះអស់ដោយសារបែកញើស។
មិនត្រូវលាបអ្វីលើស្បែកទាំងអស់
ការលាបគ្រឿងផាត់មុខមិនអាចជួយឲ្យមើលទៅស្អាតទេ តែនៅពេលហាត់ប្រាណ យកល្អគួរតែកុំលាបអ្វីលើស្បែកអីដើម្បីកុំឲ្យស្ទះដល់រន្ធញើស។ ចូរចាំថា នៅពេលរន្ធញើសរងការស្ទះ វាប្រហែលជាបង្កជាការកើតមុនបាន។
ញ៉ាំទឹកឲ្យគ្រប់គ្រាន់
វិធីមួយផ្សេងទៀតដែលជួយថែរក្សាស្បែកឲ្យបានស្រស់ស្អាតនៅពេលហាត់ប្រាណនោះគឺការញ៉ាំទឹកជាទៀងទាត់។ ចាប់តាំងពីអ្នកត្រូវបែកញើសច្រើន អ្នកនឹងត្រូវការជំនួសជាតិទឹកដែលបាត់បង់នោះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានដែរ។ ការខ្សោះជាតិទឹក អាចកើតឡើងបានបើសិនជាអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ ហើយវាក៏ប៉ះពាល់ដល់ស្បែកផងដែរ។
ងូតទឹកក្រោយពីហាត់ប្រាណរួច
បើសិនជាអ្នកចង់ថែរក្សាស្បែកឲ្យនៅមានសុខភាពល្អ ចូរចំណាយពេលងូតទឹកក្រោយពីហាត់ប្រាណរួចដើម្បីកំចាត់អស់នូវធូលីដី ញើស និងប្រេងដែលប្រឡាក់លើស្បែក។ តាមរយៈការសម្អាតស្បែក អញនកនឹងអាចបង្កការការកកកើតភាពគគ្រិច ឬធូលីដីកកជាប់រន្ធញើស ដើម្បីការពារស្បែកស្ងួតបាន។
ចូរប្រាកដថា អ្នកបានស្លៀកសម្លៀកបំពាក់ការពារដែរ
គន្លឹះមួយផ្សេងទៀតដែលអ្នកគួរតែពិចារណាដែរនោះគឺ ការថែរក្សាស្បែកជាមួយនឹងការស្លៀកសម្លៀកបំពាក់ការពារនៅពេលហាត់ប្រាណ។ ចូរជ្រើសរើសសម្លៀកបំពាក់ដែលធ្វើឡើងដោយសាច់ក្រណាត់ស្រាល ដែលងាយស្រួលក្នុងការបឺតស្រូបញើសពីរាងកាយ តែមិនរឹតស្បែក។
កាត់ក្រចកឲ្យខ្លីៗ
បើសិនជាអ្នកត្រូវការរត់កីឡា ឬត្រូវរត់ដើម្បីកម្តៅសាច់ដុំ វាគឺជារឿងល្អមួយដែលអ្នកត្រូវកាត់ក្រចកជើងឲ្យខ្លីៗតាមតែអាចធ្វើទៅបាន។ ចូរចាំថា ក្រចកជើងអាចនឹងចាក់ទៅស្រោមជើងរហូទដល់ដាច់ដោចស្បែកបានបើសិនជាមិនបានកាត់ឲ្យខ្លីទេ។
មិនត្រូវប្រើប្រាស់ឧបករណ៍រួមគ្នាឡើយ
វិធីមួយផ្សេងទៀតក្នុងការបង្ការការរលាក ឬការបង្ករោគនៅស្បែកនោះគឺចៀសវាងការប្រើប្រាស់ឧបករណ៍រួមគ្នា។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាអ្នកប្រើឧបករណ៍រួមគ្នា បាក់តេរី ឬការបង្ករោគដែលកើតមានមិនត្រឹមតែរាលដាលដល់អ្នកបាន៕