ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរឲ្យប្រពន្ធធ្វើពេលដែលគេមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរឲ្យភរិយាអ្នកញ៉ាំតែ ឬកាហ្វេទេ ព្រោះក្នុងពេលដែលគេកំពុងមករដូវ ឈាមចេញច្រើន ដោយត្រូវការសារធាតុដែកដើម្បីប៊ូវឈាមមកវិញ។ ដូចនេះ បើសារធាតុកាហ្វេអ៊ីនជ្រាតចូលក្នុងរាងកាយ នោះនឹងបង្អាក់មិនឲ្យសារធាតុដែកចូលទៅបានឡើយ។
- អ្នកមិនគួរឲ្យប្រពន្ធអ្នកពិសារអាហារបំពងខ្លាញ់ច្រើនក្នុងពេលមករដូវទេ ព្រោះអាចធ្វើឲ្យស្បែកប្រែជាស្រអាប់ ហើយមានរង្វង់ភ្នែកខ្មៅទៀតផង។ ជាពិសេស ក៏មិនអាចច្រៀងការ៉ាអូខែដែរ ព្រោះអាចធ្វើឲ្យខូចសម្លេងយ៉ាងងាយ។
- នៅពេលដែលប្រពន្ធចុកចង្កេះក្នុងពេលមករដូវ អ្នកមិនគួរម៉ាស្សាឲ្យគេទេ ព្រោះអាចធ្វើឲ្យរដូវគេមកកាន់តែច្រើន ដោយអាចពន្យារពេលដែលមករដូវបាន។
- អ្នកមិនគួរឲ្យប្រពន្ធអ្នករងារឡើយ ដោយផ្តល់ភាពកក់ក្តៅឲ្យគេជានិច្ច ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គេ។ ដូចនេះ លោកប្តីគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបប្រពន្ធអាចរក្សាបានសុខភាពល្អជានិច្ច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)