កំពុងស្វែងរកអាហារដែលអាចជួយ​ឱ្យធ្មេញស រឹងមាំ បាត់កំណកកំបោរ និងប្រយុទ្ធប្រឆាំងបាក់តេរីបង្កក្លិនមាត់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីអនាម័យមាត់ធ្មេញត្រឹមត្រូវហើយនោះការបន្ថែមអាហារមួយចំនួនខាងក្រោមចូលក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកកាន់តែប្រសើរឡើង។ ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ រួមទាំងភេសជ្ជៈដែលជួយឱ្យធ្មេញសរឹងមាំតាមបែបធម្មជាតិ ៖

១. ទឹក

ទឹកជួយរក្សាអញ្ចាញឱ្យមានសំណើមនិងរំញោចទឹកមាត់ដែលល្អក្នុងការប្រយុទ្ធប្រឆាំងជាមួយបាក់តេរី។ លើសពីនេះទៅទៀតការលាងសម្អាតក្នុងមាត់ជាមួយទឹកក៏ជួយកម្ចាត់កំទេចកំទីអាហារដែលជាប់ចន្លោះធ្មេញនិងមាត់ទប់ស្កាត់បញ្ហាក្លិនមាត់មិនល្អបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាជាតិទឹកក្នុងរាងកាយនិងជម្រុញការផលិតទឹកមាត់ ហើយប្រសិនបើអ្នកមិនអាចដុសធ្មេញក្រោយទទួលទានអាហាររួចទេនោះយ៉ាងហោចណាស់ក៏គួរលាងសម្អាតជាមួយទឹកដែរ។

២. ផ្កាខាត់ណាខៀវ

បន្លែនេះមានផ្ទុកជាតិដែកដែលជួយការពារធ្មេញទប់ទល់នឹងជាតិអាស៊ីតពីភេសជ្ជៈ ក៏ដូចជាអាហារដែលអ្នកបានទទួលទាន។

៣. ម្នាស់

ផ្លែឈើនេះមានផ្ទុកអង់ស៊ីម bromelain ដែលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញដោយមិនបង្កផលប៉ះពាល់ដល់អញ្ចាញ។

៤. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ Catechins ដែលជួយកម្ចាត់បាក់តេរីក្នុងមាត់។ ដូច្នេះព្យាយាមទទួលទានតែបៃតងឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៥ ពែងក្នុងមួយថ្ងៃ។

៥. គ្រាប់ល្ង

ការទទួលទានគ្រាប់ល្ងមិនត្រឹមតែជួយកម្ចាត់កំណកកំបោរជាប់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនភាពរឹងមាំនៃកាចាធ្មេញផងដែរ។ គ្រាប់ល្ងមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងជុំវិញអញ្ចាញធ្មេញនិងធ្មេញ៕