Join with Health.com.kh on Telegram

គ្មាននារីណាម្នាក់ដែលចង់មានក្លៀកខ្មៅសុទ្ធតែរោមឡើយ ដូច្នេះទើបពួកគេសម្រេចចិត្តកោររោមនិងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីធ្វើអោយក្លៀកប្រែជាសរលោងស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាផលិតផលមួយចំនួនធំដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុគីមីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗជួយឱ្យក្លៀកសយ៉ាងឆាប់រហ័ស៖

១. ដំឡូងបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតដំឡូងបារាំងឆៅជាបន្ទះមូលៗ ប៉ុន្តែត្រូវទុកទាំងសំបក រួចយកដំឡូងបារាំង ១ បន្ទះមកដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី។ បន្ទាប់មកសឹមយកបន្ទះដំឡូងបារាំងថ្មីមកអនុវត្តដូចគ្នាចំពោះក្លៀកម្ខាងទៀត។ ទុកឱ្យទឹកដំឡូងបារាំងជាប់ក្លៀកយ៉ាងហោចណាស់ ១០ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺនិងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

២. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ចំណិតក្រូចឆ្មារដុសក្រោមក្លៀកមុនពេលងូតទឹក។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសិន សឹមលាងសម្អាតចេញ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយក៏ព្រោះក្រូចឆ្មារអាចធ្វើឱ្យស្បែកស្ងួត។

៣. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺលាបម៉ាស្សាប្រេងដូងថ្នមៗក្រោមក្លៀកសម្រាប់រយៈពេលប៉ុន្មាននាទីជាប្រចាំ។

៤. ក្រូចឆ្មារនិងម្ស៉ៅ Baking soda

លាយម្ស៉ៅ baking soda ជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។លាងសម្អាតក្លៀកចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តអោយបាន ១ ឬ ២ ដងក្នុងមួយសប្តាហ៍។

៥. ស្ករសនិងប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀកសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបានយ៉ាងហោចណាស់ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។

៦. ទឹកដោះគោស្រស់

ដំបូងប្រើប្រាស់ដុំសំឡីជ្រលក់ចូលក្នុងទឹកដោះគោ បន្ទាប់មកចាប់ផ្ដើមដុសលាបក្រោមក្លៀក ហើយទុកចោលសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕