មានទ្រឹស្តីច្រើនណាស់ដែលនិយាយអំពីរបៀបដែលជំងឺមហារីកសុដន់កើតមានឡើង។ ការប៉ះពាល់នឹងមជ្ឈដ្ឋានជាតិពុលញឹកញាប់ និងសារធាតុបង្កគ្រោះថ្នាក់ មិនត្រឹមតែធ្វើឲ្យយើងប្រឈមខ្លាំងនឹងជំងឺមហារីកសុដន់ទេ តែក៏បង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារដែលមានជាតិកៃឆ្នៃច្រើន សារធាតុសិប្បនិមិត្ត អាហារដាក់មេ ថ្នាំសម្លាប់សត្វល្អិ និងការប្រែប្រួលហ្សែនក៏ជាកត្តានាំឲ្យកើតជំងឺមហារីកសុដន់បានដែរ។
ការស្រ្តេសរ៉ាំរ៉ៃលើស្រ្តី ក៏ត្រូវបានគេស្គាល់ថាជាមេបញ្ហានាំឲ្យកើតជំងឺមហារីកសុដន់បានដែឬ។ ផលិតផលថែរក្សាស្បែក និងសម្ផស្សដែលមានជាតិគីមីច្រើនសុទ្ធតែជាដើមហេតុនាំឲ្យប្រឈមខ្ពស់នឹងមហារីកសុដន់។
ខាងក្រោមនេះគឺជារឿអដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់៖
- ញ៉ាំរបបអាហារដែលមានតុល្យភាព និងសុខភាព
- ជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានធាតុផ្សំជាធម្មជាតិ
- មិនត្រូវប្រើអាវទ្រនាប់ដែឡមានខ្សែលួសនៅពីក្នុង
- ធ្វើយ៉ាងណាទទួលបានវីតាមីន D ច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបង្ការតែងតែជាវិធីសាស្រ្តដ៏សំខាន់ក្នុងការរីករាយនឹងជីវិតប្រកបដោយសុខភាព និងសប្បាយរីករាយ៕