Join with Health.com.kh on Telegram

អ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានច្រើននៅពេលមានផ្ទៃពោះ។ អ្នកក៏គួរតែញ៉ាំអាហារណាដែលផ្តល់ជីវិត និងចៀសវាងអាហារដែលផ្តល់គ្រោះថ្នាក់ដល់កូនក្នុងផ្ទៃផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខ្ញុំដឹងថា បើដល់ពេលឃ្លានពិតជាចង់ញ៉ាំច្រើនណាស់ ប៉ុន្តែការញ៉ាំច្រើនពេកអាចបណ្តាលឲ្យកើតជំងឺ និងឡើងទម្ងន់បាន ដែលវាកាន់តែពិបាកសម្រាលកូន។ ការញ៉ាំអាហារបានត្រឹមត្រូវ នឹងជំរុញដល់ការសម្រាលកូនប្រកបដោយសុខភាពល្អ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលធ្វើឲ្យស្រ្តីមានផ្ទៃពោះ ចេះតែឃ្លានញ៉ាំច្រើនៗ និងគ្រប់ពេលទាំងអស់។ 

តម្រូវការលូតលាស់បន្ថែមរបស់ទារកក្នុងផ្ទៃ

តម្រូវការកាឡូរីប្រចាំថ្ងៃរបស់អ្នកគឺកើនឡើងដោយខ្លួនឯងតែម្តងនៅពេលអ្នកមានផ្ទៃពោះ ព្រោះវានឹងផ្តល់ជាជីវជាតិសម្រាប់ការលូតលាស់របស់ទារក។ ក្នុងត្រីមាសដំបូង អ្នកទំនងជាមិនឃ្លានអ្វីច្រើនទេ ព្រោះតែការក្អួតចង្អោ។ ប៉ុន្តែដល់ពេលឈានជើងចូលត្រីមាសទីពីរហើយ ការក្អួតចង្អោរក៏លែងមាន តែបែរជាអាច្រម៉កក្នុងផ្ទៃត្រូវការញ៉ាំឲ្យបានច្រើនទៅវិញ។ ករណីនេះអាចដោយសារតែ របត់ឈាមក្នុងខ្លួនកើនឡើង ដូច្នេះការរំលាយអាហារក៏កើនទើបធ្វើឲ្យអ្នកឃ្លានជាញឹកញាប់។ 

អ័រម៉ូនធ្វើឲ្យឃ្លាន

អ័រម៉ូនដើរតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងការឃ្លាន។ ក្នុងពេលមានផ្ទៃពោះ រាងកាយនឹងផលិតអ័រម៉ូនប្រូជេស្តេរ៉ូនកាន់តែច្រើន ដែលវានឹងប៉ះពាល់ដល់អ័រម៉ូនពីរទៀតឈ្មោះថា Leptin និង Ghrelin ដែល Leptin ដើរតួនាទីទប់ស្កាត់ការឃ្លាន និង Ghrelin ភ្ញោចឲ្យឃ្លាន។ ចំនួនអ័រម៉ូន Ghrelin នឹងកើនឡើងក្នុងពេលពាក់កណ្តាលនៃត្រីមាសទីមួយ និងថយចុះវិញក្នុងត្រីមាសទីពីរ។ 

អ្នកមិនអាចគ្រប់គ្រងការឃ្លានបាន

ក្នុងពេលមានផ្ទៃពោះ អ្នកនឹងឃ្លានអាហារប្លែកៗ និងពេលខ្លះញ៉ាំអាហារចម្លែកៗទៀតក៏មានដែរ។ រឿងនេះក៏មិនមទាន់មានហេតុផលបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាអ្នកឃ្លានអ្វីឆ្គួតៗបែបនេះដែរ ប៉ុន្តែជឿទៅថា អ្នកនឹងឃ្លាននូវជីវជាតិដែលរាងកាយកំពុងតែខ្វះ។ 

អ្នកកំពុងតែញ៉ាំអាហារដែលគ្មានកាឡូរី

អ្នកប្រហែលជាកំពុងតែញ៉ាំអាហារដែលគ្មានកាឡូរីដើម្បីបំពេញតម្រូវការឃ្លាន។ ដូច្នេះទោះបីជាអ្នកញ៉ាំអាហារទាំងអស់នោះច្រើនៗក៏ដោយ អ្នកយល់ថាឆ្អែតបានតែរយៈពេលខ្លីដែរ។ យ៉ាងណាមិញ អាហារដែលខ្វះជាតិសរសៃ ពិតជាមិនអាចធ្វើឲ្យឆ្អែតបានឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់គ្រប់គ្រងការឃ្លាន យកល្អគួរតែញ៉ាំអាហារណាដែលមានជីវជាតិច្រើន និងសម្បូរជាតិសរសៃទើបមានប្រយោជន៍ចំពោះខ្លួន​ឯង និងកូនក្នុងផ្ទៃ៕