នៅពេលអ្នកកំពុងតែហាត់ប្រាណ វានឹងមានចំនួនឈាមកាន់តែច្រើនហូរចូលទៅក្នុងបេះដូង សួត និងសាច់ដុំដែលចូលរួម។ ហេតុដូច្នេះហើយទើបបានជាសរីរាង្គមួយចំនួនដូចជា ក្រពះ និងពោះវៀនមិនទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ហើយក្នុងនោះក្រពះខ្លាំងជាងគេតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុដូច្នេះហើយទើបការញ៉ាំអីមុនពេលហាត់ប្រានមិនផ្តល់ផលល្អដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសការឈឺពោះតែម្តង។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែចៀសវាងមុនពេលហាត់ប្រាណបើសិនជាមិនចង់ឲ្យឈឺក្រពះ ឬពោះទេ៖

អាហារសម្បូរខ្លាញ់

អាហារដែលមានជាតិខ្លាញ់ច្រើនៗគួរតែជារឿងត្រូវចៀសវាងមុនពេលហាត់ប្រាណ ព្រោះខ្លាញ់ត្រូវការពេលយូរក្នុងការរំលាយក្នុងក្រពះ ដូច្នេះវាអាចងាយនឹងធ្វើឲ្យឈឺក្រពះ ផោមច្រើន និងរាករូសផងបើសិនជាញ៉ាំមុនពេលហាត់ប្រាណ។ មិនខ្វល់ថាអ្នកកំពុងតែហាត់ប្រាណជាប្រចាំ ម្តងម្កាល ឬមិនធ្លាប់ហាត់ទេ ជម្រើសដ៏ឆ្លាតវៃបំផុតនោះគឺកុំញ៉ាំអាហារមានជាតិខ្លាញ់ឲ្យសោះ។ 

បន្លែប្រភេទក្តោបៗ

បន្លែប្រភេទនេះមានដូចជា ប្រូខូលី ស្ពៃក្តោប ឬផ្កាខាត់ណា ដែលវាគឺជាអាហារល្អបំផុត។ ក្រៅពីមានជាតិសរសៃច្រើន វាក៏ផ្ទុកទោដោយសារធាតុ Sulfur ដែលត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញថា អាចទប់ស្កាត់ជំងឺមហារីកបានគ្រប់ប្រភេទ។ ជាអកុសល បន្លែប្រឆាំងមហារីកទាំងនេះគួរតែចៀសវាងមុនពេលហាត់ប្រាណដោយសារតែ វាអាចធ្វើឲ្យឈឺពោះ បានដោយសារតែបន្ថយការរំលាយអាហារ ហើយផលិតខ្យល់ក្នុងពោះវៀនច្រើនទៀត។ 

សណ្តែក

អ្នកជំនាញខាងហាត់ប្រាណ បានណែនាំខ្លាំងៗថា សណ្តែកភាគច្រើនគឺជាតម្រូវការសម្រាប់ជួយបង្កើន និងរក្សាសាច់ដុំបានយ៉ាងល្អ។ នេះដោយសារតែ វាផ្តល់ជាប្រូតេអ៊ីនយ៉ាងមានគុណភាពដល់រាងកាយ ហើយក៏មិនមានជាតិខ្លាញ់អាក្រក់ចូលរួមដែរ។ ជាអកុសល សណ្តែកមិនគួរណាញ៉ាំភ្លាមៗមុនពេលហាត់ប្រាណឡើយ ព្រោះតែជាតិសរសៃរបស់វា ដែលធ្វើឲ្យក្រពះពិបាកធ្វើការ។ 

ផលិតផលធ្វើពីទឹកដោះគោ

រឿងនេះមានដូចជាទឹកដោះគោ និងយ៉ាអួរ ដែលគួរតែចៀសវាងមុនពេលហាត់ប្រាណ។ រឿងនេះគួរហាមប្រាមជាពិសេសសម្រាប់អ្នកដែលមានអាការៈជំងឺ Lactose Intolerance។ បើសិនជាអ្នកមានបញ្ហានេះមែន ការ៉ាំផលិតផលធ្វើពីទឹកដោះគោមុនពេលហាត់ប្រាណ អាចនាំឲ្យឈឺពោះរមួលៗខ្លាំងបាន។ ដូច្នេះយកល្អគួរតែញ៉ាំអ្វីផ្សេងវិញទៅ។ 

អាហារហិរ

ការញ៉ាំហិរ អាចបង្កើនល្បឿននៃការរំលាយអាហារ។ ហេតុដូច្នេះហើយទើបអ្នកដែកហាត់ប្រាណភាពច្រើនដែលចង់បានរាងសមសួន មានទម្លាប់ញ៉ាំអាហារហិរជាទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែអ្នកគួរតែចៀសវាងញ៉ាំវាមុនពេលហាត់ប្រាណ ព្រោះវាអាចធ្វើឲ្យច្រាលអាស៊ីតក្រពះ ឬអាហារក្នុងពេលហាត់ប្រាណបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង