បាយសធម្មតាគឺជាអាហារប្រចាំថ្ងៃដែលប្រជាជនខ្មែរយើងខ្វះមិនបាន។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺដែលត្រូវតមបាយបែបនេះ អាចនឹងពិបាកក្នុងការរកអ្វីជំនួសណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះកើតឡើងជាពិសេសសម្រាប់អ្នកដែលកំពុងតែព្យាយាមសម្រកទម្ងន់ ឬគ្រប់គ្រងជាតិស្ករក្នងុឈាមលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ ហេតុដូច្នេះហើយ ខាងក្រោមនេះខ្ញុំសូមណែនាំអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា អាចជំនួសការញ៉ាំបាយសធម្មតាបាន៖
ផ្កាខាតណាត
តើអ្នកមានដឹងទេថា អ្នកហាត់កីឡាយករាងសមសួនភាគច្រើន និងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការញ៉ាំផ្កាខាតណាពណ៌សជាបាយដែរទេ? អ្វីដែលល្អចំពោះផ្កាខាត់ណានោះគឺថា វាមានលក្ខណៈដូចគ្នានឹងរឿងពិតមួយដែលអាចប្រើដូចជាបាយដើម្បីទទួលទានបាន ហើយអាចញ៉ាំជាមួយប្រេងផ្តល់សុខភាពថែមទៀត។
ប្រូខូលី
ក្រៅពីផ្កាខាត់ណាពណ៌ អ្នកក៏អាចប្រើប្រាស់ប្រូខូលីដើម្បីជំនួសការញ៉ាំបាយសបានដែរ។ ដំណើរការណ៍នៃការប្តូរប្រូខូលីមកជាបាយញ៉ាំវិញនោះគឺមិនខុសគ្នានឹងការញ៉ាំផ្កាខាត់ណាទេ។ ប៉ុន្តែអ្វីដែលខុសគ្នានោះ រូបរាងរបស់ប្រូខូលីគឺអត់សដូចផ្កាខាត់ណាឡើយ។
ដំឡូងជ្វា
គ្រប់គ្នាដឹងច្បាស់នូវការពិតមួយថា ដំឡូងជ្វាផ្តល់សុខភាពជាងដំឡូងបារាំងពណ៌ស។ តើអ្នកមានដឹងថា ដំឡូងជ្វាក៏អាចប្រើជំនួសការញ៉ាំបាយសបានដែរទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលអ្នកគួរតែធ្វើនោះ គ្រាន់តែបកសម្បកវាចេញ ហើយកាត់ជាដុំតូចៗគឺអាចញ៉ាំជំនួសបាយបានហើយក្រោយពីស្ងោឆ្អិនរួច៕