កំពុងមានបញ្ហាសក់ស្ងួតបែកចុងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ក៏ព្រោះតែអ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័សជាមួយរូបមន្តបែបធម្មជាតិ។ ថាតើរូបមន្តធម្មជាតិទាំងនេះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាសក់ខូចស្ងួតបែកចុង ៖
១. រូបមន្តផ្លែបឺរនិងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋជាមួយស៊ុត ១គ្រាប់។ បន្ទាប់មកលាបល្បាយចូលសក់ ហើយទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញរហូតជ្រះស្អាតជាការស្រេច។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
២. ប្រេងអូលីវ
កម្ដៅប្រេងអូលីវកន្លះពែងរហូតក្ដៅឧណ្ហៗ ប៉ុន្តែមិនដល់ពុះ រួចទុកឱ្យចុះត្រជាក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមចាប់ផ្ដើមលាបប្រេងលើសក់។ បន្ទាប់មកគ្របសក់របស់អ្នកសម្រាប់រយៈពេល ៤៥ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតា។
៣. តែ
បន្ទាប់ពីកក់សម្អាតសក់ជាមួយសាប៊ូរួច ប្រើប្រាស់ទឹកតែក្ដៅឧណ្ហមកលាងសម្អាតសក់ជាលើកចុងក្រោយ។
៤. ទឹកខ្មេះផ្លែប៉ោម ប្រេងអូលីវ និងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺលាយផ្នែកពណ៌សនៃស៊ុត ៣ គ្រាប់ ជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ២ ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ ដុសលាបល្បាយចូលសក់និងគ្របទុកសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៥. ស៊ុត
រូបមន្តនេះ គឺងាយបំផុតដោយអ្នកគ្រាន់តែកូរវឹកស៊ុតមួយគ្រាប់ រួចម៉ាស្សាវាលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ហើយគ្របទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ ហើយកក់សក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច៕