អាការៈហើមពោះជាញឹកញយកើតមានឡើងកំឡុងពិបាករំលាយអាហារ។ អាការៈហើមពោះជាបញ្ហាគួរឱ្យរំខាននិងបង្កភាពមិនស្រួលយ៉ាងខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអាការៈនេះអាចដោះស្រាយ ក៏ដូចជាទប់ស្កាត់បានយ៉ាងងាយតាមរយៈការទទួលទានអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាហើមពោះ ៖
១. ត្រសក់
មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary និងជាតិទឹកខ្ពស់ដែលជួយធ្វើឱ្យនោមញឹកហើយអ្នកនឹងមានអារម្មណ៍ថាមិនសូវតឹងពោះ។
២. តែជីអង្កាម
មានប្រសិទ្ធិភាពព្យាបាលអាការៈហើមពោះនិងពិបាករំលាយអាហារបានយ៉ាងប្រសើរ នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន។
៣. បន្លែភ្លៅកង្កែប
ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន B6 ទឹក និងជាតិសសៃ។ លើសពីនេះទៅទៀត បន្លែភ្លៅកង្កែបក៏ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ផងដែរ។ ការទទួលទានបន្លែភ្លៅកង្កែបនៅពេលស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ គឺល្អបំផុត ក៏ព្រោះអាហារសម្រន់កញ្ចប់ក៏ដូចជាអាហារផ្អែមផ្សេងៗអាចបណ្ដាលឱ្យហើមពោះ។
៤. គ្រាប់ជី
មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិសសៃ រួមទាំងវីតាមីន B6 ដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាហើមពោះបានយ៉ាងប្រសើរ។
៥. ផ្លែចេក
ផ្លែឈើនេះមានផ្ទុកជាតិប៉ូតាស្យូមដែលជួយទប់ទល់ឥទ្ធិពលនៃជាតិសូដ្យូមដោះស្រាយបញ្ហាហើមពោះបានយ៉ាងប្រសើរ។
៦. ផ្លែល្ហុងទុំ
ជាប្រភពដ៏ប្រសើរនៃសារធាតុ Papain ដែលជួយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។ ដូច្នេះចូរព្យាយាមទទួលទានផ្លែល្ហុងទុំ ឬទឹកល្ហុងស្រស់៕