Join with Health.com.kh on Telegram

មានពេលខ្លះឳពុកម្តាយបានធ្វើនូវរឿងមួយចំនួនដែលគិតថាវាល្អចំពោះកូន ប៉ុន្តែកូនបែរជាស្អប់ទៅវិញ ដូចនេះអ្នកត្រូវតែចេះសង្កេតពីអារម្មណ៍របស់កូនដើម្បីកុំឱ្យគេស្អប់អ្នកឱ្យសោះ។ តើមានឳពុកម្តាយបែបណាដែលកូនស្អប់នោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រាប់អាថ៌កំបាំងកូនដល់បងប្អូន មិត្តភក្តិ

នៅពេលដែលកូនមានទម្លាប់អាក្រក់អ្វីមួយ អ្នកមិនត្រូវនិយាយប្រាប់អ្នកដទៃនៅចំពោះមុខកូនឡើយ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសកូន ជាហេតុដែលអាចធ្វើឱ្យកូនស្អប់អ្នកបាន។

ការនិយាយប្រាប់កូនថា ម៉ាក់និយាយបែបនេះគឺបែបនេះហើយ ព្រោះដើម្បីកូនល្អ

អ្នកមិនត្រូវប្រើអំណាចដើម្បីអប់រំកូននោះទេ ព្រោះវាអាចធ្វើឱ្យគេកាន់តែប្រឆាំងនឹងអ្នករឹតតែខ្លាំងជាងមុនទៅទៀត។

កូនធំជាងប្អូន ត្រូវតែឱ្យប្អូន

តំណែងក្នុងគ្រួសារមិនមែនកូនអាចសម្រេចបានឡើយ ដូចនេះនៅពេលដែលគេដណ្តើមរបស់គ្នា អ្នកមិនត្រូវប្រើពាក្យខាងលើដើម្បីនិយាយជាមួយកូនឡើយ ព្រោះវាអាចធ្វើឱ្យកូនបាក់ទឹកចិត្តបាន ហើយស្អប់អ្នកជាមិនខាន។

ការមិនជឿជាក់ចំពោះកូន

នៅពេលដែលកូននិយាយជាមួយអ្នក អ្នកមិនត្រូវប្រើពាក្យណាដែលសង្ស័យពីពាក្យសម្តីកូនមកនិយាយជាមួយកូនឡើយ ព្រោះវាអាចធ្វើឱ្យកូនមិនចង់ចែករំលែកជាមួយអ្នក ហើយគេនឹងទៅចែករំលែកជាមួយមិត្តរបស់គេច្រើនជាងអ្នក។

ការប្រើការសើចចំអក ដើម្បីកែទម្លាប់របស់កូន

នៅពេលដែលកូនមានទម្លាប់អាក្រក់ ឬទម្លាប់មិនល្អ អ្នកមិនត្រូវប្រើការសើចចំអកដើម្បីកែប្រែកូននោះទេ ព្រោះវាអាចធ្វើឱ្យកូនស្អប់អ្នក ដូចនេះអ្នកអាចប្រើវិធីផ្សេងៗដើម្បីកែប្រែកូនតាមសម្រួល នោះកូននឹងមិនស្អប់អ្នកឡើយ។

អ្នកវ៉ៃកូនបាន ប៉ុន្តែកូនមិនអាចវ៉ៃអ្នកដទៃ

នៅពេលដែលអ្នកអប់រំកូនមិនឱ្យវ៉ៃអ្នកដទៃ ប៉ុន្តែអ្នកបែរជាវ៉ៃកូនទៅវិញ នេះជាទង្វើដែលធ្វើឱ្យកូនមិនស្តាប់អ្នក ហើយថែមទាំងស្អប់អ្នកទៀតផង ព្រោះគេយល់ថាអ្នកមិនស្រលាញ់គេ ទើបវ៉ៃគេ។

ភាពលំអៀង

នៅពេលដែលអ្នកមិនឱ្យកូនលេងគ្រឿងអេឡិចត្រូនិចផ្សេងៗ ប៉ុន្តែអ្នកបែរជាលេងនៅចំពោះមុខកូន នោះកូននឹងថាអ្នកលំអៀង នោះគេនឹងមិនចង់នៅជិតអ្នកទៀតទេ។

ការបង្ខំឱ្យកូនទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអ្នកដទៃ

នៅពេលដែលកូនធ្វើខុស អ្នកអាចនាំគេមកផ្ទះដើម្បីអប់រំបាន ដោយមិនត្រូវឱ្យគេទទួលស្គាល់កំហុសរបស់គេនៅចំពោះមុខអ្នកដទៃឡើយ ព្រោះវាអាចធ្វើឱ្យកូនអាប់អោនកិត្តិយសបាន ដូចនេះកូននឹងគុំអ្នកអស់មួយជីវិត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)