វីរុស Norovirus គឺជាមូលហេតុញឹកញាប់បំផុតនៃការរាករូសបង្កឡើងដោយចំណីអាហារមានមេរោគ ហើយវាក៏បង្កជាការក្អួតផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំងឺដែលក្អួត និងរាកបង្កឡើងដោយវីរុស Norovirus ប្រហែលជាមិនស្រួលខ្លួនរយៈពេលច្រើនថ្ងៃមុនពេលជាវិញ។ ដូច្នេះដើម្បីបង្ការវិរុសនេះ យកល្អគួរតែធ្វើដូចខាងក្រោម៖
- លាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹក
- ចូរលាងសម្អាតផ្លែឈើ និងបន្លែដោយប្រុងប្រយ័ត្នមុនពេលញ៉ាំ
- ចូរចម្អិនអយស្ទើ និងពពួកសត្វមានសម្បក ឲ្យស្អាតសិនមុននឹងទទួលទាន
- មិនត្រូវរៀបចំអាហារ ឬថែទាំនរណាផ្សេងនៅពេលអ្នកកំពុងតែមានជំងឺឡើយ
- ចូរលាងសម្អាត និងសម្លាប់មេរោគនៅកន្លែងដែលអ្នកត្រូវការប៉ះពាល់ជាទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាអកុសល សព្វថ្ងៃនេះមិនទាន់មានវ៉ាក់សាំងបង្ការវីរុស Norovirus នៅឡើយទេ៕