Join with Health.com.kh on Telegram

មានមនុស្សជាច្រើនកំពុងតែស្វែងរកវិធីសាស្រ្តទាំងឡាយណាដែលអាចលុបបំបាត់ការគេងមិនលក់តាមបែបធម្មជាតិ។ ជាមួយគ្នានេះដែរ ក៏មានមនុស្សជាច្រើនកំពុងតែស្វែងរកមធ្យោបាយដើម្បីកុំងងុយគេងជ្រុលពេកនៅពេលថ្ងៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកអញ្ចឹងដែរនោះ ពិតជារកអូសប្រទះចង្ក្រានហ្គាសហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតដើម្បីយកឈ្នះភាពងងុយគេងខុសពេលខុសវេលាក្នុងពេលបំពេញការងារនៅពេលថ្ងៃនៅកន្លែងធ្វើការ ឬផ្ទះ។ 

គេងពេលយប់ឲ្យគ្រប់គ្រាន់

ហេតុផលដ៏ញឹកញាប់ដែលនាំឱ្យងងុយគេងនៅពេលថ្ងៃនោះគឺ មនុស្សយើងច្រើនតែគេងមិនបាន ៧ម៉ោងឡើយនៅពេលយប់។ ធម្មតា ទាំងចិត្ត និងរាងកាយនឹងចង់បានពេលវេលាខ្លះបន្ថែមដើម្បីលង់លក់ក្នុងសុបិន្តនៅថ្ងៃបន្ទាប់ជាមិនខាន។ ដូច្នេះចូរគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ ហើយអ្នកពិតជាលែងមានអាការៈងងុយគេងនៅពេលថ្ងៃទៀតហើយ។ 

គេងថ្ងៃ

ពេលខ្លះការវាអាចមានប្រយោជន៍ដែរបើសិនជាអ្នកផ្តល់អ្វីដែលចិត្ត និងរាកងាយត្រូវការតាមរយៈការគេងថ្ងៃនេះ។ ការគេងថ្ងៃដ៏ល្អមួយគឺមានរយៈពេលតែ ១០ ទៅ២០នាទីប៉ុណ្ណោះ។។ ថ្វីបានវាមានរយៈពេលខ្លីក៏ដោយ ក៏អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងវិញដែរ។ 

ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនដែលមានផលរំខានតិចតួចបំផុត

វាមិនមែនជាអាថ៌កំបាំងឡើយដែលថា ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ និងភេសជ្ជៈមានជាតិហ្គាសផ្តល់នូវការភ្ញោចច្រើនមិនខ្វល់ថាអ្នកមានអារម្មណ៍ងងុយគេងឡើយ។ អ្នកគ្រាន់តែប្រាកដថា អ្នកបានញ៉ាំភេសជ្ជៈមួយដែលមានផលរំខានតិចតួចបំផុតទៅបានហើយ។ 

ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

បើសិនជាអ្នកមានមិនចង់ញ៉ាំរបស់មានជាតិកាហ្វេអ៊ីនទេនោះ ចូរសាកល្បងញ៉ាំទឹកធម្មតាវិញទៅ។ ទឹកក៏មានសមាសធាតុជួយឱ្យមានកម្លាំងដែរ ជាពិសេសបើសិនជាវាមានលាយទឹកកកបន្ថែមទៀតនោះ។ 

ហាត់ប្រាណខ្លះ

ការធ្វើលំហាត់ប្រាណដោយពុតពែនខ្លួន អាវ៉ង់ លើកជើង ឬរត់យឺតក្នុងកន្លែងដែលអ្នកធ្វើការនឹងជួយពង្រឹងដល់របត់ឈាមរត់ ព្រមទាំងជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាលដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) លើកក្រោយ នៅពេលមានអារម្មណ៍ងងុយគេងទៀត ចូរចំណាយពេលពីរបីនាទីហាត់ប្រាណខ្លះទៅ។ រឿងនេះក៏ជួយរំលាយជាតិខ្លាញ់ និងពង្រឹងដល់សាច់ដុំអ្នកផងដែរ៕