អាចម៌ត្រចៀកជាសារធាតុរំអិលស្អិតៗពណ៌លឿងមួយប្រភេទដែលមាននាទីជួយការពាររន្ធរបស់ត្រចៀក ជាពិសេសកុំឲ្យធូលីដី ជ្រៀតចូល និងបន្ថយការលូតលាស់របស់បាក់តេរី និងមេរោគផ្សេងៗក្នុងត្រចៀកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកកស្ទះដោយសារតែអាចម៌ត្រចៀកច្រើនតែកើតឡើងក្រោយពីមនុស្សយើងព្យាយាមសម្អាតត្រចៀកដោយប្រើសម្លីត្បាល។ រឿងនេះអាចធ្វើឲ្យអាចម៌ត្រចៀកកាន់តែចុលទៅក្នុងរន្ធត្រចៀកជ្រៅទៅៗ និងបង្កជាការខូចខាតកាន់តែធ្ងន់ធ្ងរទៅវិញទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកយល់ថាមានអាចម៌ត្រចៀកច្រើន និងចង់សម្អាតវាចេញ យកល្អគួរដើម្បីសុវត្ថិភាព គួរតែឲ្យគ្រូពេទ្យសម្អាតឲ្យវិញ៕