ការឈឺខ្នងអាចកើតឡើងគ្រប់ពេល ហើយថ្វីបើវាអាចនឹងជាវិញដោយខ្លួនឯងក៏ដោយ តែវាអាចមានរឿងច្រើននាស់ដែលអ្នកត្រូវការឲ្យវាបាត់វិញឲ្យបានលឿនតាមតែអាចធ្វើទៅបាន។ ជាក់ស្តែងការឈឺខ្នងមានមូលហេតុរបស់វាច្រើនណាស់ដូចជា ការអង្គុយយូរៗ ការគ្រិចសាច់ដុំ និងគេងមិនគ្រប់ជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺចាប់មានលក្ខណៈពីតិចតួចទៅធ្ងន់ធ្ងរ ហើយបើសិនជាអ្នកចង់បំបាត់បញ្ហានេះ ហើយមិនចង់លេបថ្នាំទេ អ្នកអាចប្រើវិធីធម្មជាតិទាំងអស់នេះបាន៖
ស្អំទឹកកក
បើសិនជាការឈឺខ្នងធ្វើទុក្ខអ្នកយូរ ការស្អំទឹកកកនៅកន្លែងឈឺនោះប្រហែលជាអាចជួយសម្រាលបាន។ នេះដោយសារតែ ភាពត្រជាក់អាចបង្កជាការស្ពឹកដល់ខ្នង ខណៈពេលបន្ថយការរលាកក្នុងពេលជាមួយគ្នាតែម្តង។ អ្នកគ្រាន់តែស្អំនៅកន្លែងឈឺនោះ ១៥ ទៅ២០នាទី ចំនួន ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
ម៉ាស្សា
ការម៉ាស្សាខ្នង ឬចង្កេះក៏ជួយសម្រួលដល់ការឈឺចាប់បានដែរ។ វិធីនេះនឹងជំរុញដល់លំហូរឈាមទៅខ្នង ដែលអាចបន្ថយការរលាក។ មួយវិញទៀត ការម៉ាស្សានឹងបន្ថយភាពតានតឹង និងស្រ្តេសដែលអាចជំរុញដល់សុខភាពកាន់តែល្អថែមទៀត។
វីតាមីន B12
រឿងមួយដែលអាចកើតឡើងនោះគឺថា ការកង្វះវីតាមីន B12 ក៏អាចធ្វើឲ្យមានអារម្មណ៍ឈឺចាប់បានដែរ។ វាអាចបង្កឡើងដោយការកង្វះគ្រាប់ឈាមក្រហម ជំងឺនៅប្រព័ន្ធរំលាយអាហារ និងការបង្ករោគផ្សេងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មានន័យថា វាអាចជារឿងល្អមួយដែលអ្នកគួរតែចាប់ផ្តើមដោះស្រាយការកង្វះជីវជាតិមួយនេះឲ្យបានលឿន តាមរយៈការលេបថ្នាំបំប៉ន ឬបន្ថែមអាហារដែលមានវីតាមីនមួយនេះក្នុងរបបអាហារ។
ផ្លែម្នាស់
ផ្លែឈើមួយនេះផ្ទុកទៅដោយសារធាតុ Bromelain ដែលមានប្រសិទ្ធភាពជាភ្នាក់ងារប្រឆាំងការរលាកផង និងបំបាត់ការឈឺចាប់ផង ដូច្នេះវាពិតជាអាចបន្ថយការឈឺខ្នងតាមបែបធម្មជាតិបាន។ អ្នកអាចញ៉ាំផ្លែឈើមួយនេះ ឬកិនជាទឹកញ៉ាំក៏បាន៕