ការមករដូវគឺជារឿងធម្មតាមួយរបស់ជីវិតរបស់មនុស្សស្រី ហើយវាក៏ជាពេលវេលាមួយដែលនាងដឹងថាខ្លួនចូលដល់អាយុអាចមានកូនបានហើយ។ រឿងនេះនឹងកើតឡើងជារៀងរាល់ ២៨ថ្ងៃ និងអាចមានអាការៈខុសៗគ្នាទៅតាមស្រ្តីម្នាក់ៗផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីខ្លះអាចនឹងមានកំនកឈាមរដូវច្រើនៗ និងធ្លាក់ឈាមក្នុងពេលមករដូវ ដែលអាចគ្រប់គ្រាន់នឹងបង្កជាការភ័យខ្លាចដែរ។ មានហេតុផលច្រើនណាស់ដែលការធ្លាក់ជាកំណកឈាមរដូវច្រើនកើតឡើង។ វាអាចជាការលូតលាស់ដុំសាច់ក្នុងស្បែកដែលធ្វើឲ្យសាច់ដុំស្បូនមិនអាចកន្ត្រាក់បាន។ មួយវិញទៀត អាចជាការបម្រែបម្រួលអ័រម៉ូនក្នុងពេលមករាំងរដូវ ឬឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេក។ ប៉ុន្តែយើងមានវិធីធម្មជាតិច្រើនដែរ ដែលអាចកែខៃការកើតជាកំណកឈាមច្រើនៗក្នុងពេលមករដូវបែបនេះដូចជា៖
ឃិនឆាយ
ការឈឺចាប់បែបរមួលៗសាច់ដុំ ព្រមទាំងឈឺសាច់ដុំអាចកើតឡើងក្នុងពេលមករដូវដូច្នេះបើសិនជាចង់បន្ថយការឈឺចាប់ ការញ៉ាំឃិនឆាយអាចជួយបាន។ បន្លែប្រភេទនេះអាចជួយបង្កើនមុខងារប្រព័ន្ធប្រដាប់បន្តពូជថែមទៀតផង។
ម៉ាស្សា
មធ្យោបាយមួយផ្សេងទៀតដែលអាចជួយសម្រួលការកកឈាមរដូវនោះគឺការម៉ាស្សា។ មានវិធីម៉ាស្សាមួយចំនួនដែលអាចជួយទ្រទ្រង់ដល់ប្រព័ន្ធប្រដាប់បន្តពូជកាន់តែល្អ និងជំរុញដល់របត់ឈាមរន្ធទៅស្បូនដែរ។ ការម៉ាស្សាក៏ជួយបន្ថយការកកឈាម និងទ្រទ្រង់ដល់លំហូរឈាមកាន់តែស្រួល។
រមៀត
គ្រឿងផ្សំធ្វើម្ហូបមួយនេះដើរតួនាទីជាភ្នាក់ងារប្រឆាំងការកកឈាមផង និងប្រឆាំងការឈឺចាប់ផង។ ការបន្ថែមវាទៅក្នុងរបបអាហារ អាចជារឿងមានប្រយោជន៍បើសិនជាអ្នកចង់បន្ថយការឈឺចាប់ដែលកើតឡើងដោយសារតែការមករដូវ។ អ្នកក៏អាចប្រើវាដើម្បីធ្វើជាតែញ៉ាំក៏បានដែរ។
តែខ្ញី
ការញ៉ាំខ្ញីជាទៀងទាត់អាចជួយបន្ថយការមករដូវច្រើនៗផង និងការកកឈាមផង។ អ្វីដែលអ្នកត្រូវការគឺ រៀបចំទឹកមួយពែង ម៉្សៅខ្ញីមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំបន្តិចបន្តួច។ ចូរដាក់វាចូលគ្នាទាំងអស់ហើយដាំឲ្យពុះជាការស្រេច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរទុកវាឲ្យត្រជាក់បន្តិចចាំញ៉ាំ៕