ស្បែកដែលសម្បូរជាតិប្រេង គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ពីមួយជំនាន់ទៅមួយជំនាន់ក្នុងគ្រួសារនីមួយៗ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែល ការផ្លាស់ប្តូររបបអាហារមិតន្រូវបានគេដឹងថាអាចព្យាបាលបញ្ហាស្បែកមានជាតិប្រេង ឬផលវិបាករបស់វានោះ តែការបញ្ជាក់អំពីអាហារត្រឹមត្រូវមួយចំនួន អាចជួយពង្រឹងដល់សុខភាពស្បែកឡើងវិញបាន។ ដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាហារមួយចំនួនដែលអ្នកគួរតែចៀសវាងដើម្បីចៀសវាងការកើតស្បែកមានជាតិប្រេងច្រើន៖

ផ្លែចេក

បើសិនជាអ្នកមានស្បែកដែលចេញប្រេងច្រើន នោះការញ៉ាំផ្លែចេករាល់ថ្ងៃអាចមានប្រយោជន៍ខ្លាំង ដោយសារតែវាផ្ទុកទៅដោយជាតិប៉ូតាស្យូម ផូស្វាត និងវីតាមីន E ដែលអាចជួយដល់ស្បែកមានភាពភ្លឺរលោងបាន។ ផ្លែចេកក៏មានសារធាតុច្រោះជាតិពុលដ៏ខ្លាំងមួយទៀត ដែលអាចជួយសម្អាតដល់រន្ធញើស ដើម្បីបង្ការការជ្រាប់ចូលនៃធូលីដីក្នុងស្បែង និងបង្កការកើនឡើងជាតិប្រេងថែមទៀត។ 

ត្រសក់

ត្រសក់ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ឆ្លាតវៃជាច្រើនដែលអាចជួយបង្គ្រប់ជាតិទឹកក្នុងរាងកាយបាន។ ត្រសក់ត្រូវបានបង្កើតឡើងដោយជាតិទឹកប្រមាណ ៩៥ភាគរយទៅហើយ ដូច្នេះវាអាចច្រោះជាតិពុលចេញពីរាងកាយបានយ៉ាងល្អ។ ដើម្បីបានលទ្ធផលល្អបំផុត យកល្អគួរតែញ៉ាំវាទាំងឆៅ។ 

ទឹក

ការញ៉ាំទឹករាល់ថ្ងៃអាចបង្គ្រប់ជាតិទឹកដល់រាងកាយបានយ៉ាងល្អ និងធ្វើឲ្យស្បែកមើលទៅស្រស់ស្អាត និងសុខភាពល្អ។ យកល្អគួរតែជំនួសការញ៉ាំភេសជ្ជៈមានជាតិហ្គាស និងផ្អែម មកញ៉ាំទឹកធម្មតាវិញទៅ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការញ៉ាំកាហ្វេមានជាតិផ្ងែមច្រើន តែមកញ៉ាំតែបៃតងគ្មានជាតិផ្ងែម ព្រោះវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់សម្រាប់ការពារសុខភាពស្បែកផង។ 

ផ្លែវ៉ុលណាត់

គ្រាប់ផ្លែឈើមួយនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីណាស់ ដែលវាអាចជួយពង្រឹងដល់ប្រព័ន្ធការពារស្បែកធម្មជាតិបាន ដូច្នេះមេរោគ និងជាតិពុលក៏មិនអាចជ្រាប់ចូលទៅក្នុងស្បែកបានដែរ។ ខ្លាញ់ល្អទាំងនេះអាចទៅបន្ថែមការរលាកផង ដូច្នេះវានឹងបន្ថយការកើតមុនលើស្បែកថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកកំពុងតែមានបញ្ហាស្បែកងាយនឹងចេញមុន ឬកន្ទួលនោះ ផ្លែវ៉ុលណាត់ក៏អាចមានជាតិសរសៃដ៏ល្អមួយដែលអាចជួយបណ្តេញពពួកប៉ារ៉ាសិត និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារផង៕

Loading...