ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក!បញ្ហាឈឺសន្លាក់ ជំងឺរលាកសន្លាក់ និងការរលាកផ្សេងៗក្នុងរាងកាយអាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈរួមបញ្ចូលផ្លែឈើមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងនូប្រភេទផ្លែឈើដែលល្អសម្រាប់អ្នកមានបញ្ហារលាកសន្លាក់ ៖

១. ផ្លែប៉ោមក្រហម

ប៉ោមក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។

២. ម្នាស់

បរិមាណនៃវីតាមីន C និងសារធាតុ bromelain ក៏ជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង បន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរជ្រើសរើសទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ដែលស្រស់។

៣. ផ្លែក្រូច

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និងទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។  ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង ឆ្អឹងខ្ចី និងធ្មេញ។

៤. ទំពាំងបាយជូរ

ផ្លែឈើនេះមានសារធាតុ resveratrol ខ្ពស់ដែលជួយប្រយុទ្ធប្រឆាំងនឹងការរលាកគួរឱ្យកត់សម្គាល់។ ទំពាំងបាយជូរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ proanthocyanidin ចាំបាច់ក្នុងការកាត់បន្ថយឥទ្ធិពលនៃជំងឺរលាកសន្លាក់ផងដែរ។

៥. ផ្លែចេក

ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធិភាពជួយបង្កើនដង់ស៊ីតេឆ្អឹង។ លើសពីនេះទៅទៀត ជាតិម៉ាញ៉េស្យូម ក៏អាចជួយបំបាត់ការឈឺចាប់ផងដែរ ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ធ្ងន់ធ្ងរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង